News(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសម្របសម្រួល និងដឹកនាំការរៀបចំស្តង់កម្ពុជាចំនួន ៥ទីតាំង ក្នុងព្រឹត្តិការណ៍ “បុណ្យមិត្តភាពសេអ៊ូល លើកទី៣០” (2026 Seoul Friendship Festival) ដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី៩ និងទី១០ ខែឧសភា ឆ្នាំ២០២៦ និងសហការរៀបចំដោយសាលាក្រុងសេអ៊ូល (the Seoul Metropolitan Government - SMG) ជាមួយសា្ថនទូត៧៣ ប្រចាំនៅសាធារណរដ្ឋកូរ៉េ ។ កម្មវិធីនេះ រៀបចំឡើងនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ ដុងដេមូនផ្លាសា (DDP-Dongdaemun Design Plaza) ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយមានកម្មវិធីចម្រុះជាច្រើន រួមមាន៖ ការសម្តែងសិល្បៈវប្បធម៌ពិភពលោក ស្តង់តាំងបង្ហាញផ្សព្វផ្សាយផលិតផលរបស់ស្ថានទូតចំនួន៤៥ ស្តង់ម្ហូបអាហារចំនួន៣០ ស្តង់លក់បង្អែម១៩ និងសកម្មភាពផ្សេងៗនៅក្នុង K-Culture Zone ផ្ទាំងទស្សនីយភាពរូបភាពផ្តិតមកពីទីក្រុងជុំវិញពិភពលោក ម៉ូដសម្លៀកបំពាក់តាមប្រទេសនីមួយៗ ការសាកល្បងកម្មវិធី K- Beauty និងបណ្ណាល័យ Seoul Pop-Up Library ដែលជាឱកាសមួយក្នុងការផ្លាស់ប្តូរនូវវប្បធម៌ដ៏ធំបំផុតរវាងប្រទេសកូរ៉េ និងពិភពលោក ក្រោមប្រធានបទ "ខួបលើកទី៣០ ជាមួយពិភពលោក ការរួមគ្នាតាមរយៈវប្បធម៌"។ ក្នុងឱកាសនេះ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក៏បានរៀបចំស្តង់ស្ថានទូតកម្ពុជា ដើម្បីដាក់តាំងបង្ហាញផលិតផលសក្តានុពលនាំចេញរបស់កម្ពុជា ដូចជា៖ ស្តង់នំ-បង្អែម ស្តង់ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ស្តង់បង្ហាញវីដេអូនិងរូបភាពផ្សព្វផ្សាយពីតំបន់ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការសម្តែងសិល្បៈខ្មែរ រួមមាន៖ របាំនារីជាជួរ របាំក្ងោក និងក្បាច់គុនល្បុក្កតោខ្មែរ ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលទស្សនា ផងដែរ៕
NewsANNOUNCEMENT: on "ASEAN-India Bazaar 2026" on 23 May 2026 at the Westin Hotel in Jakarta, Indonesia
News(Hong Kong SAR, China): On 8-9 May 2026, Her Excellency Kha Leng, Secretary of State of the Ministry of Commerce, led the Cambodian delegation to join the Global Mediation Summit and IOMed Seminar in Hong Kong SAR, the People's Republic of China, with participants from more than 60 countries. These events were organized with the goal of bringing together mediation practitioners, policymakers, and thought leaders to share their ideas and discuss key issues relevant to the promotion and development of mediation, as well as to share in-depth and practical information on mediation.
NewsANNOUNCEMENT: on K-Safety Expo 2026, to be held from 2-4 September 2026 at BEXCO in Busan, Republic of Korea.
News(រតនគិរី)៖ នាព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានរៀបចំពិធីបើកព្រឹត្តិការណ៍ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» លើកទី៤ នៅផ្សារទំនើបស៊ីត្រា ក្រោមអធិបតីភាព លោកជំទាវ តោពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពី លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រី តំណាងមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន ផលិតករ ក្រុមហ៊ុន ផ្សារទំនើប ម៉ាត មីនីម៉ាតសរុបចំនួន ៥០៩ទីតាំង ក្នុងខេត្តរតនគិរី។ សូមជម្រាបជូនថា “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី "ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរនិងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់យើង!” ដែលរៀបចំឡើងរយៈពេល ១ សប្តាហ៍ ក្នុង ១ ខែ រយៈពេល ១ ឆ្នាំ ពេញ ក្នុងគោលបំណង៖ បង្ហាញនិងផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោ ក៏ដូចជាឱកាសជំរុញការដាក់លក់ ផលិតផលក្នុងស្រុក នៅតាមបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាតទូទាំងប្រទេស៕ #យុទ្ធនាការផលិតផលជាតិ #MadeInCambodia