ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Do Quoc Hung អគ្គនាយកទីផ្សារអាស៊ី និងអាហ្វ្រិក នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Do Quoc Hung អគ្គនាយកទីផ្សារអាស៊ី និងអាហ្វ្រិក នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ក្នុងនោះក៏បានពិភាក្សាលើការជំរុញលទ្ធភាពនាំចេញរបស់កម្ពុជា និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ផងដែរ។