Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏សែនមហានក្ខក្តឫក្សដ៏ឧត្តុងឧត្តម ប្រកបដោយក្តីសោមនស្សនៃមហាជ័យមង្គលចម្រើនជន្មាយុ គម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមថ្លែងមតិចំណាប់អារម្មណ៍ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វេ ក្នុងរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពី លោក Emmanuel Dollfus នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) តំណាងអង្គការអន្តរជាតិ គណៈប្រតិភូនៃប្រទេសឡាវ មីយ៉ាន់ម៉ា ព្រមទាំងសមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ សរុបចំនួន ៦៥រូប។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា
Newsអបអរសាទរ ខួបលើកទី៣១ នៃការដាក់បញ្ចូល “តំបន់រមណីយដ្ឋានប្រាសាទអង្គរ” ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ - ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។