News(រដ្ឋធានីអង់ការ៉ា, តួកគី)៖ នាថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ ២០២៣ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី បានអញ្ជើញចូលរួមក្នុងកម្មវិធីសប្បុរសធម៌ ផ្សារប្រពៃណីរបស់សមាគមសមាជិកសហព័ទ្ធបរទេសនៃក្រសួងការបរទេសតួកគី (DMEDD) Charity Bazaar 2023 ដែលកម្មវិធីនេះ ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារ Sheraton ប្រទេសតួកគី ដោយមានការចូលរួមពីស្ថានទូតបរទេសជាង ៤០ប្រទេស។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣
Newsក្រសួងពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដ៏ធំប្រចាំឆ្នាំកម្រិតអន្តរជាតិ ដែលនឹងរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហគមអន្តរជាតិ។
News(ព្រះសីហនុ): នាថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី ”ការយល់ដឹងពីធ្វើធុរកិច្ច ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់” ក្រោមការសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឍមណ្ឌលអភិវឌ្ឍនធុរកិច្ចកម្ពុជា។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្រ្ជាបចំណេះដឹងផ្នែកច្បាប់ទាក់ទងដល់ការធ្វើពាណិជ្ជកម្ម និងផ្សព្វផ្សាយពីគោលនយោបាយលើកទឹកចិត្តសម្រាប់សហគ្រាសធុន តូច និងមធ្យមដល់ពាណិជ្ជករ ក្រុមហ៊ុន អាជីវករ និងសេវាករនៅក្នុងខេត្ត។
News(ទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ)៖ នាថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន (SEOM Retreat) ក្រោមភាពជាប្រធានអាស៊ានរបស់ឡាវឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យ និងពិភាក្សាលើបញ្ហាសំខាន់មួយចំនួន រួមមាន៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverables) ក្រោមភាពជាប្រធានអាស៊ានរបស់ឡាវឆ្នាំ២០២៤ វឌ្ឍនភាពនៃការធ្វើសមាហរណកម្មមសហគមន៍សេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community) កម្មវិធីការងារឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន ព្រមទាំងអាទិភាពការងារប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២៤ ជាដើម។