News(តាកែវ): នាថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី ”ការយល់ដឹងពីធ្វើធុរកិច្ច ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់” ក្រោមការសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឍមណ្ឌលអភិវឌ្ឍនធុរកិច្ចកម្ពុជា។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្រ្ជាបចំណេះដឹងផ្នែកច្បាប់ទាក់ទងដល់ការធ្វើពាណិជ្ជកម្ម និងផ្សព្វផ្សាយពីគោលនយោបាយលើកទឹកចិត្តសម្រាប់សហគ្រាសធុន តូច និងមធ្យមដល់ពាណិជ្ជករ ក្រុមហ៊ុន អាជីវករ និងសេវាករនៅក្នុងខេត្ត។
News(ទីក្រុងហ្សឺណែវ, ប្រទេសស្វីស) ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិហ្សឺណែវ (CICG) អំឡុងពេលប្រព្រឹត្តិទៅនៃកម្មវិធី eWeek 2023 ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋាន ពាណិជ្ជកម្ម អន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនកិត្តិយសចូលរួមផ្តល់បទអន្តរាគមន៍ ក្រោមប្រធានបទ “ការប្រើប្រាស់យន្តការសម្របសម្រួលថ្នាក់ជាតិ ដើម្បីគាំទ្រដល់ការអនុវត្តគំនិតផ្តួចផ្តើម ពាណិជ្ជកម្ម ឌីជីថលនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)”។
News(ទីក្រុងហ្សឺណែវ, ប្រទេសស្វីស) ៖ នាថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការនៃមជ្ឈមណ្ឌល ពាណិជ្ជកម្មអន្តរជាតិ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួង ពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយក្រុមការងារនៃនៃមជ្ឈម ណ្ឌលពាណិជ្ជកម្ម អន្តរជាតិ ដើម្បីពិភាក្សា និងស្វែងរក កិច្ចសហប្រតិបត្តិការ ចំពោការងាអាទិភាពមួយចំនួន ដើម្បីជួយជំរុញ ពាណិជ្ជកម្ម ឌីជីថល និងរៀបចំគោលនយោបាយ ពាណិជ្ជកម្ម នៅពេលកម្ពុជាចាកចេញ ពីប្រទេសអភិវឌ្ឍន៍ តិចតួច ផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ គ.ប.ក. ដែលមានការអញ្ជើញចូលរួមពីឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន និងសមាជិក គ.ប.ក. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ខ្លួន ក្នុងនីតិកាលទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងកិច្ចប្រជុំលើកដំបូងនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន និងសមាជិក គ.ជ.ក.ប. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។