News(ខេត្តកំពង់ធំ)៖ “វេទិកាស្វាយចន្ទី” ក្រោមមូលបទ “យើងរួមគ្នាផ្សព្វផ្សាយ សក្តានុពលស្វាយចន្ទីកម្ពុជា” ត្រូវបានបើកក្រោមអធិបតីភាពរបស់ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅសួនច្បារស្ទឹងសែន ខេត្តកំពង់ធំ ក្រោមកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ។
News(ទីក្រុងវៀងច័ន្ទន៍, ប្រទេសឡាវ)៖ នាថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA (Cambodia-Laos-Vietnam Development Triangle Area) បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមសន្និសីទកំពូលសភា CLV លើកទី១ (The 1st CLV Parliamentary Summit) ក្រោមប្រធានបទ "Strengthening Parliamentary Cooperation in Promoting the Connectivity of the CLV Economies Towards the Goal of Sustainable and Inclusive Development" ដែលមានការចូលរួមពីបណ្តាប្រទេសនៃកិច្ចសហប្រតិបត្តិការ CLV-DTA រួមមាន៖ កម្ពុជា ឡាវ និងវៀតណាម ព្រមទាំងបណ្តាដៃគូអភិវឌ្ឍន៍ដូចជា World Bank, UNDP, ADB, JICA, KOICA, និង IPU ផងដែរ។
News(ទីក្រុងហ្សឺណែវ, ប្រទេសស្វីស)៖ នាព្រឹកថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅការិយាល័យកណ្តាលនៃវេទិកាសេដ្ឋកិច្ចពិភពលោក លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការ ក្រសួង ពាណិជ្ជកម្ម បានដឹកនាំប្រតិភូកម្ពុជា ដោយមានការចូលរួមពីមន្រ្តីក្រសួងពាណិជ្ជកម្ម មន្រ្តីតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មន្រ្តីតំណាងប្រៃសនីយ៍កម្ពុជា និងតំណាងអង្គការស្វីសខានថាក់ (Swisscontact) ជួបពិភាក្សាការងារ ជាមួយក្រុមការងារនៃ សម្ព័ន្ធសកល សម្រាប់ កិច្ចសម្រួល ពាណិជ្ជកម្ម អំពីលទ្ធផលនៃការអនុវត្តគម្រោង SeT4SME និង កំណត់ការងារ អាទិភាព មួយចំនួន ក្នុងការជួយជំរុញ ការធ្វើពាណិជ្ជកម្មឌីជីថលកម្ពុជា។
(ទីក្រុងហ្សឺណែវ, ប្រទេសស្វីស)៖ នាព្រឹកថ្ងៃច័ន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិហ្សឺណែវ (CICG) ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអញ្ជើញចូលរួមថ្លែងបទអន្តរាគមន៍នៅក្នុងកម្មវិធីជាន់ខ្ពស់ក្រោមប្រធានបទ "ការពន្លឿនអនាគតសេដ្ឋកិច្ចឌីជីថលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍" ក្នុងអំឡុងព្រឹត្តិការណ៍ eWeek 2023 របស់សន្និសីទអង្គការសហប្រជាជាតិសម្រាប់ពាណិជ្ជកម្មនិងអភិវឌ្ឍន៍(UNCTAD)។ វេទិកាជាន់ខ្ពស់នេះ ត្រូវបានចូលរួមធ្វើបទអន្តរាគមន៍ និងពិភាក្សាដេញដោលដោយមានវត្តមានអគ្គលេខាធិការរងអង្គការ UNCTAD រដ្ឋមន្ត្រី អគ្គរាជទូត តំណាងអង្គការអន្តរជាតិ និងតំណាងវិស័យឯកជន ជាវាគ្មិន។
News(ក្រចេះ)៖ នាថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តក្រចេះ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកការងារនាំចេញនាំចូល និងការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំគណ:ប្រតិភូក្រសួងពាណិជ្ជកម្មចុះត្រួតពិនិត្យស្ថានភាពការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស និងធ្វើទស្សនកិច្ចខ្សែច្រវាក់ផលិតកម្មផ្ទាំងសូឡា របស់រោងចក្រ អិល-ឃ្យូ ញូ អេនើជី ឯ.កស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល។