News(ទីក្រុងហ្សឺណែវ, ប្រទេសស្វីស) ៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុងហ្សឺណែវ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្មចូលរួមក្នុងពិធីបើកកម្មវិធី UNCTAD eWeek 2023 ក្រោមប្រធានបទ "ការបង្កើតអនាគតសម្រាប់សេដ្ឋកិច្ចឌីជីថល" ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូដឹកនាំដោយ លោក Dato’ Rohaizi Bahari អគ្គនាយកជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មក្នុងស្រុក និងចំណាយក្នុងការរស់នៅ The Ministry of Domestic Trade and Cost of Living (KDPN)
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមហ្វាង ឈុនមីញ (Fang Chunming) អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅកម្ពុជា។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលម៉ានី នៃអគារ KAMPUS លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើកកម្មវិធី «ធុរកិច្ចស្អាត» ដែលជាកម្មវិធីដ៏មានសារៈសំខាន់មួយ ត្រូវបានរៀបចំឡើងដើម្បីជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងការស្វែងរកវិធីសាស្រ្តនានាក្នុងប្រតិបត្តិការអាជីវកម្ម ការធ្វើអាជីវកម្មប្រកបដោយក្រមសីលធម៌ មាននិរន្តរភាព និងការកាត់បន្ថយផលអវិជ្ជមានផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសង្គមជាដើម។
News(ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម) នៅថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ លោក ជិន សុវណ្ណារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G77 + China និងកិច្ចប្រជុំពាក់ព័ន្ធ ជាមួយនឹងគណៈប្រតិភូអន្តរក្រសួងរបស់កម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងសន្និសីទកំពូលនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ចិកា រហូលដល់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ សន្និសីទកំពូលនេះមានការអញ្ជើញចូលរួមពីប្រតិភូនៃប្រទេសសមាជិកចំនួន ១៩៦ រួមទាំងអ្នកដឹកនាំធុរកិច្ច យុវជន អ្នកវិទ្យាសាស្ត្រ អ្នកសារព័ត៌មាន អ្នកសង្កេតការណ៍ តំណាងស្ថាប័ន អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៧០.០០០នាក់។