News(រដ្ឋធានីហ្សាការតា, ប្រទេសឥណ្ឌូណេស៊ី)៖ នាថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន សម្រាប់កម្ពុជា (HLTF-EI Lead for Cambodia) បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងស្ថាប័នសិក្សាស្រាវជ្រាវនិងវិភាគ ព្រមទាំងស្ថាប័នអង្គការសង្គមស៊ីវិល ស្ដីពីដំណើរការកសាងទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០២៥ (ASEAN Post-2025 Vision) ដែលបានរៀបចំឡើងដោយលេខាធិការដ្ឋានអាស៊ាន។
News(រដ្ឋធានីអាប៊ុយដាប៊ី, ប្រទេសអេមីរ៉ាតអារ៉ាប់រួម)៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដើម្បីពិភាក្សាអំពីការពង្រឹងនិងពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគី រួមទាំងលទ្ធភាពទាញយកប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលគ្រោងនឹងចូលជាធរមាននាពេលខាងមុខ។ បន្ថែមពីនេះ ភាគីទាំងនេះក៏បានពិភាក្សាអំពីសក្តានុពលក្នុងការវិនិយោគលើវិស័យកសិកម្ម (វិស័យស្រូវអង្ករនៅកម្ពុជា) ទេសចរណ៍ សុវត្ថិភាពម្ហូបអាហារ និងការងារជំនាញដែលចំបាច់សម្រាប់ការរីកចម្រើននៃឧស្សាហកម្មនៃប្រទេសទាំងពីរ។
News(ភ្នំពេញ)៖ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងសុន្ទរកថាក្នុងកម្មវិធីបើកដំណើរទស្សនកិច្ចសារព័ត៌មាន និងទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា ដែលកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងសហភាពអ៊ឺរ៉ុប (EU) តំណាងអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់(GIZ) និងមានអ្នកសារព័ត៌មាន ចូលរួមមានចំនួន ៤០នាក់ មកពី ៣០អង្គភាពសារព័ត៍មាន។ កម្មវិធីនេះរៀបចំឡើងស្របជាមួយវេទិកាស្វាយចន្ទី ដើម្បីបង្ហាញអំពីវឌ្ឍនភាព និងឱកាសសម្រាប់ការវិនិយោគវិស័យស្វាយចន្ទីរបស់កម្ពុជា និងឈានទៅពង្រីកសក្តានុពលនៃវិស័យនេះឱ្យបានកាន់តែទូលំទូលាយ។
Newsសូមអបអរសាទរ ខួបលេីកទី១ នៃការដាក់បញ្ចូល "គុនល្បុក្កតោ" ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ២៩ វិច្ឆិកា ២០២២ - ២៩ វិច្ឆិកា ២០២៣។
News(ទីក្រុងឌូប៉ៃ, ប្រទេសអេមីរ៉ាតអារ៉ាប់រួម)៖ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឌូប៉ៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ធ្វើទស្សនៈកិច្ចនៅមជ្ឍមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងឌូបៃ (Cambodia Private Commercial Center in Dubai) ដែលមានទីតាំងនៅអគារ Burj Khalifa ទីក្រុងឌូបៃ ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងទិសដៅការងាររបស់មជ្ឈមណ្ឌល។