News(ទីក្រុងឆាងសា ប្រទេសចិន)៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឆាងសា ខេត្តហូណាន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម អៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីតាំងពិព័រណ៍ 2023 Changsha International Logistics and Transportation Expo និងបានថ្លែងសុន្ទរកថា ក្នុងវេទិកា “China-Cambodia Economic and Trade Cooperation and Exchange Summit”។ វេទិកាខាងលើនេះធ្វើឡើងក្នុងគោលបំណង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន។
News(ទីក្រុងឆុងឈីង ប្រទេសចិន)៖ នាថ្ងៃទី២២-២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមវេទិកាស្តីពី "The 2023 Sichuan-Chongqing Region of China & Mekong Countries Sub-National Cooperation Forum" ក្រោមមូលបទ (TOGETHER ON A PATH TO HAPPINESS NOURISHED BY THE SHARED RIVER) ដែលមានការចូលរួមពីបណ្តាប្រទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងចិន។
Newsអបអរសាទរលើកទី១៨ ល្ខោនស្រមោលស្បែក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (UNESCO) ២៥ វិច្ឆិកា ២០០៥- ២៥ វិច្ឆិកា ២០២៣
Newsអបអរសាទរ ប្រាសាទអង្គរវត្ត ក្លាយជាទីអច្ឆរិយ:ទីប្រាំបីរបស់ពិភពលោក ដោយយកឈ្នះទីក្រុង Pompeii របស់ប្រទេសអ៉ីតាលី
News(ភ្នំពេញ)៖ នាថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារទាក់ទងនឹងស្ថានភាពពាណិជ្ជកម្មពោតក្រហមសម្រាប់ផលិតផលចំណីសត្វ ដែលមានការចូលរួមអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក ក.ប.ប ឯកឧត្តម លោក លោកស្រី អគ្គនាយករងពីអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម និង លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងក្រុមហ៊ុនផលិតចំណីចំនួន៩។