Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា«គ.ប.ក.» ដែលជាបុគ្គលឯករាជ្យសម្រាប់មុខតំណែងនៅទំនេរ
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារខ្លឹមសារ ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ តាមដានវឌ្ឍនភាពការងារ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ដែលជាសមាជិកសមាជិកានៃក្រុមការងារខ្លឹមសារ ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃក្រសួងពាណិជ្ជកម្មផងដែរ។
News(ទីក្រុងអ៊ីស្ថាន់ប៊ុល ប្រទេសតួកគី)៖ នាថ្ងៃសុក្រ ទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងអ៊ីស្ថាន់ប៊ុល ប្រទេសតួកគី ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម វិស័យឯកជនកម្ពុជា និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជាចូលរួមកម្មវិធីតាំងពិព័រណ៍ Halal Expo and World Halal Sumit Istanbul 2023។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម សំហេង បូរ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកបណ្ឌិត Shabeer Nellikode វិនិយោគិនមកពីប្រទេសឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីស្វែងយល់អំពីទីផ្សារនាំចេញទំនិញកម្ពុជា ជាពិសេសដើម្បីស្វែងយល់អំពីលទ្ធភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់ទំនិញកសិកម្មមួយចំនួនដូចជា រមៀត ស្វាយចន្ទី ខ្ញី និងដើមច័ន្ទគ្រឹស្នា ជាដើម។
News(រតនគិរី)៖ នារសៀលថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលសាលាខេត្តរតនគិរី លោក ឈាន ប៉ោទ្រី អគ្គនាយរងពាណិជ្ជកម្មអន្តរជាតិ ទទួលបន្ទុកកិច្ចការពាណិជ្ជកម្មទ្វេភាគី បានដឹកនាំសហការីនៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក នាយកដ្ឋាននាំចេញ-នាំចូល និងនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃក្រសួងពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាជាមួយភាគីវៀតណាម ដែលដឹកានាំដោយ លោក ដូ គួក ហឹង អគ្គនាយករងនៃនាយកដ្ឋានទីផ្សារអាស៊ីនិងអាហ្រិក នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ស្តីពីការផ្សព្វផ្សាយព័ត៌មានទាក់នឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទាក់ទងនឹងការធ្វើពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រីកការយល់ដឹងរបស់អាជ្ញាធរពាក់ព័ន្ធ រួមមាន៖ សមត្ថកិច្ច មន្ត្រីមន្ទីរ-អង្គភាព និងអាជីវករដែលប្រកបអាជីវកម្មតាមព្រំដែន ដោយមានការសម្របសម្រួល និងសហការដោយ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី និងសហការី។ សិក្ខាសាលានេះត្រូវបានចូលរួមបើកក្រោមអធិបតីភាពរបស់ ឯកឧត្តម ងិន ណែល អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរីផងដែរ។