News(ស្វាយរៀង)៖ នាថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកការងារនាំចេញនាំចូល និងការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំគណ:ប្រតិភូក្រសួងពាណិជ្ជកម្មចុះពិនិត្យស្ថានភាពការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង និងធ្វើទស្សនកិច្ចខ្សែច្រវាក់ផលិតកម្មរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន ខ្សែច្រវាក់ផលិតកម្មសម្លៀកបំពាក់ និងគ្រឿងបង្គុំនាឡិកានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដ្រេហ្គនឃីង បាវិត ផលិតកម្មវត្ថុអនុស្សាវរីយ គ្រឿងតុបតែលម្អផ្ទះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហាយផាក និងផលិតកម្ម របាំងបង្អួច
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការកំណត់លក្ខណៈសម្បត្តិយានយន្តថ្មី ពាក់ព័ន្ធនឹងការកត់ត្រា និងការនាំចូលទំនិញពាក់ម៉ាកផ្តាច់មុខនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករងសេវាពាណិជ្ជកម្ម និង ឯកឧត្តមប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ព្រមទាំង មានការចូលរួមពី ប្រធាន និងសមាជិកនៃគណៈកម្មការយានយន្តនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងអនុប្រធានតំណាងសមាគមអ្នកលក់យានយន្តកម្ពុជា(CADA) និងសមាជិកផងដែរ។
News(បាត់ដំបង)៖ នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ចកម្មខេត្តបាត់ដំបង លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជកម្ជ និងឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្ដបាត់ដំបង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា” ដែលរៀបចំឡើងដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មខេត្តបាត់ដំបង ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ អាជីវករ និងនិស្សិតជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមជាមួយឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំក្រុមការងារនាយកដ្ឋាននីតិកម្ម នៃក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំជាមួយតំណាងថ្នាក់តំបន់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអ្នកជំនាញផ្នែកច្បាប់កម្ពុជា លើប្រធានបទស្ដីពីការអភិវឌ្ឍគម្រោងហិរញ្ញវត្ថុខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដែលរួមបញ្ចូលទាំងក្របខណ្ឌបទប្បញ្ញត្តិ និងការបណ្តុះបណ្តាលលើបទប្បញ្ញត្តិទាំងនោះ ពិសេសការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី "ការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា" ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ញើសារលិខិតគោរពជូនពរ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏សែនមហានក្ខក្តឫក្សដ៏ឧត្តុងឧត្តម ប្រកបដោយក្តីសោមនស្សនៃមហាជ័យមង្គលចម្រើនជន្មាយុ គម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ។