News(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកជំទាវ Teo Lay Cheng ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
News(ភ្នំពេញ)៖ នាថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន ៣ទីតាំង ដោយមួយកន្លែងក្នុងភូមិសាស្រ្ត សង្កាត់បឹងសាឡាង និង២ទីតាំងទៀត នៅតំបន់ផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី បានជួបពិភាក្សាការងារជាមួយគណប្រតិភូមកពីប្រទេសទីម័រលេស្តេ ដែលដឹកនាំដោយ លោក Anibal Carvalho Muniz តំណាងជាន់ខ្ពស់មកពីក្រសួងកិច្ចការសេដ្ឋកិច្ច និងសហការីមកពី National Logistic Center (CLN) និងមានការចូលរួមពី ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំកម្ពុជា។
News(តាកែវ)៖ កាលពីព្រឹក ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក យង់ សុវឌ្ឍនា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ចូលរួមជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសកាណាដា» ដែលបានសហការរៀបចំដោយនាយកដ្ឋានអាម៉េរិក នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តតាកែវ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅសាលប្រជុំអង្គរវត្ត ជាន់ទី២ នៃទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្រ្តីជំនាញមកពីនាយកដ្ឋានពាក់ព័ន្ធ ចំណុះអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ជួបពិភាក្សាការងារ ជាមួយក្រុមការងារមកពីអន្តរក្រសួងដែលមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, និងធនាគារជាតិនៃកម្ពុជា ស្តីពី JSI on E-Commerce។