News(ខេត្តកែប) នារសៀលថ្ងៃសុក្រ ទី១០ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅសាលាខេត្តកែប ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ លោក ហ៊ូរ មិថុនា អភិបាលរងនៃគណៈអភិបាលខេត្តកែប ដើម្បីតាមដានវឌ្ឍនភាពការងារ និងចុះពិនិត្យវាស់វែងទីតាំង សម្រាប់ត្រៀមរៀបចំពិព័រណ៍ពាណិជ្ជកម្មក្នុងពិធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។
News(ក្រុងយុនហ្វូ ខេត្តក្វាងទុង)៖ នាថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទ ”កិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មនៃភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយប្រចាំប្រទេសចិន” ដែលសហការរៀបចំដោយ ក្រុមប្រឹក្សាពាណិជ្ជកម្ម ចិន-អាស៊ាន , គណកម្មការសហប្រតិបត្តិការឧស្សាហកម្មចិន (ក្រុងយុនហ្វូ ខេត្តក្វាងទុង) និងរដ្ឋាភិបាលប្រជាជនក្រុងយុនហ្វូ ខេត្តក្វាងទុង នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំរបស់លោក លូ យុងឈុន (Lu Rongchun) លេខាធិការនៃគណកម្មការគណបក្សក្រុងយុនហ្វូ និងបានចូលរួមកិច្ចប្រជុំលើកទី៤ នៃគណកម្មការសហប្រតិបត្តិការផ្នែកឧស្សាហកម្មអាសិប (RCEP) ដឹកនាំដោយ លោក ស៉ី នីងនីង (Xu Ningning) ថ្នាក់ដឹកនាំ នៃគណកម្មការសហប្រតិបត្តិការផ្នែកឧស្សាហកម្មអាសិប ដែលបានរៀបចំឡើងនៅតំបន់យុនហ្វូ ខេត្តក្វាងទុង ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមកពី ៦ ប្រទេស ក្នុងតំបន់ និងពិភពលោក
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
News(កណ្តាល)៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាល័យសិត្បូ ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល សាខា ក. ប. ប. ដោយអនុវត្តតាមការចង្អុលបង្ហាញនិងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.បនៃក្រសួងពាណិជ្ជកម្ម ខេត្តកណ្តាលបានដឹកនាំកម្លាំងមន្ត្រីរបស់ខ្លួន ចុះធ្វើការអប់រំផ្សព្វផ្សាយបន្តទៀតអំពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងករណីពុលស្រា ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដោយមានការចូលរួមពីលោកគ្រូ/អ្នកគ្រូចំនួន ៣៤នាក់ សិស្សានុសិស្ស ចំនួន ៧៥៧នាក់ សរុបទាំងអស់ ៧៩១នាក់។
News(ភ្នំពេញ)៖ នាថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ការបច្ចុប្បន្នភាពប្រព័ន្ធអនុគ្រោះពន្ធថ្មី (DCTS) របស់ចក្រភពអង់គ្លេស និងធ្វើទស្សនកិច្ចរោងចក្រ នៅក្នុងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ