News(តូក្យូ)៖ នាថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមរៀបចំតាំងបង្ហាញផលិតផលខ្មែរ នៅក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូតនិងមិត្តភាពរវាងកម្ពុជា-ជប៉ុន ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅសណ្ឋាគារ New Otani ទីក្រុងតូក្យូ ប្រទេសជប៉ុន។
News(ទីក្រុងទ្បំបុក ប្រទេសឥណ្ឌូនេស៊ី) នាថ្ងៃទី៧-១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំប្រតិភូអន្តរក្រសួងទទួលបន្ទុកកម្មសិទ្ធិបញ្ញា ចូលរួមកិច្ចប្រជុំក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន លើកទី៧១ និងកិច្ចប្រជុំជាមួយដៃគូ នៅទីក្រុងទ្បំបុក ប្រទេសឥណ្ឌូនេស៊ី
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១០ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររៀបចំដំណើរការសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤ ដែលមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាប្រធាន អនុប្រធាន និងសមាជិក នៃអនុគណៈកម្មការ និងក្រុមការងារនានា៕
News(រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក)៖ នារសៀលថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា រៀបចំការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិក ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកសម្រាប់ អាណត្តិទី១ លើកទី១
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក Dato Sri Ricky Yaw ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី-កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន EAKON Group និងសមាជិកប្រតិភូមកពីម៉ាឡេស៊ី នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ នៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ។