News(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់លោកជំទាវរដ្ឋមន្រ្តី ជូនដល់មន្រ្តីក្រោមឱវាទដែលមានមន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្រ្តីសាខាក.ប.បខេត្តកំពង់ស្ពឺ។
News(ទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក)៖ នាថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើទស្សនកិច្ចនៅកំពង់ផែទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដែលមានការអញ្ចើញចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ អ្នកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្ម ឯកឧត្តមអភិបាលរងខេត្តព្រះសីហនុ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា មន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន គណៈប្រតិភូកម្ពុជា ដែលជាក្រុមហ៊ុន-ពាណិជ្ជករខ្មែរដែលមកពីកម្ពុជាជាង១០០ក្រុមហ៊ុន។ នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋលេខាធិការបានទទួលជួបពិភាក្សាជាមួយលោកស្រីនាយិកា សេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកប្រចាំទីក្រុងឡុងប៊ិច តំណាងធនាគារ Export-Import Bank សហរដ្ឋអាម៉េរិក និងតំណាងកំពង់ផែទីក្រុងឡុងប៊ិច
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមព្រះរាជពិធីប្រទានភ្លើងជ័យ ក្នុងឱកាសពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២៣) និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ដែលបានរៀបចំឡើងនៅស្តូបវិមានឯករាជ្យ និងបានបន្តចូលរួមអបអរសាទរពិធីមីទ្ទីងមហាជន នៅព្រះពន្លាទីនាំងចន្ទឆាយាមុខព្រះបរមរាជវាំង ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ក្នុងឱកាសពិធីខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣) និងថ្វាយកម្រងផ្កា ដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។
Newsសេចក្តីជូនដំណឹងស្ដីពី៖ ការដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយ និង/ឬលុបបំបាត់ពន្ធគយរបស់ព្រះរាជាណាចក្រកម្ពុជា