Newsអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ - ៩ វិចិ្ឆកា ២០២៣
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួងពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងគណៈកម្មការជំនាញនៃរដ្ឋសភា ជាមួយតំណាងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាលើ "សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម"។
News(ភ្នំពេញ), នាព្រឹកថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Hotel ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ក្នុងវេទិកាផ្គូផ្គងធុរកិច្ចស្តីពី “ការប្រមូលផ្តុំក្រុមហ៊ុនផលិតនាំចេញសម្ភារៈអគ្គិសនីនិងគ្រឿងអេឡិចត្រូនិចកម្ពុជា-តួកគី”
Newsអបអរសាទរ ខួបលើកទី២០ របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៣
News(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ “ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងចំណេះដឹងក្នុងការអនុវត្តជាក់ស្តែង - Knowledge Management System(KMS)” នៅអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។ សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន ឯកឧត្តម លោកជំទាវ លោកអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងសហការី សរុបប្រមាណ ៧៥នាក់។