News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឯកឧត្តម Michael Chan អភិបាលរង និងជាក្រុមប្រឹក្សាតំបន់នៃទីក្រុង Markham និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិភាពជាដៃគូក្នុងការផលិតកសិផលមានសក្តានុពលកម្ពុជាឱ្យមានគុណភាពខ្ពស់ និងនាំចេញទៅកាន់ទីផ្សារប្រទេសកាណាដា។ នៅក្នុងជំនួបនេះ ក៏បានពីភាក្សាអំពីលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលផ្តល់វិញ្ញាបនបត្រ និងធ្វើតេស្តគុណភាព សម្រាប់ការនាំចូល និងនាំចេញ ផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជា (EuroCham Cambodia) និងគណៈប្រតិភូ ដែលជាតំណាងក្រុមហ៊ុននិងសមាគមន៍អន្តរជាតិមកពីបណ្តាប្រទេសសហភាពអឺរ៉ុបប្រមាណ ១១ក្រុមហ៊ុន/សមាគមន៍ ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាអំពីវឌ្ឍនភាពធុរកិច្ចនិងវិនិយោគ អំពីការបោះពុម្ពផ្សារសៀវភៅធុរកិច្ច EuroCham White Book 2024 ព្រមទាំងអំពីសំណូមពរពាក់ព័ន្ធគោលនយោបាយពាណិជ្ជកម្ម និងលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម នៅកម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មបានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ
Newsសេចក្តីជូនដំណឹងស្តីពី៖ ពិព័រណ៍ផលិតផលខ្មែរក្នុងឱកាស នៃពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅក្រុងកែប ខេត្តកែប
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣