News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងបញ្ជ្រាបការយល់ដឹងលើ ដំណើរការនៃការរៀបចំទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០២៥ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី ៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីតម្រង់ទិស និងស្វាគមន៍ “គណៈប្រតិភូធុរកិច្ចកម្ពុជា ធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក” ដែលមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតអាមេរិក និងតំណាងរបស់សភាពាណិជ្ជអាមេរិកប្រចាំនៅកម្ពុជាផងដែរ។
News(ទីក្រុងក្វាងចូវ, ខេត្តក្វាងទុង)៖ នាថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសុទ្ទរកថាក្នុង “ពិធីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា និងពិធីប្រារព្ធខួបលើកទី៦ នៃសហភាពសហគ្រិនតំបន់ឈូងសមុទ្រពិសេស ក្រុងក្វាងទុង ហុងកុង ម៉ាកាវ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកអគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំនៅក្រុងទីក្វាងចូវ និងក្រុមប្រឹក្សាចិនជំរុញពាណិជ្ជកម្មអន្តរជាតិខេត្តក្វាងទុង សមាគមសហគ្រាសវិនិយោគបរទេសក្វាងទុង និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បាន ទទួលជួបពិភាក្សា ការងារ ជាមួយ លោក Kieran Donelly លេខាទី២នៃក្រសួងការបរទេសនិងពាណិជ្ជកម្មប្រចាំនៅកម្ពុជា និងលោក Paul Keogh នាយកប្រតិបត្តិនៃអង្គការ CAPRED ដើម្បីជម្រាបជូនពីកម្មវិធី Cambodia Australia Partnership for Resilient Economic Development (CAPRED) និងបានពិភាក្សាវឌ្ឍនភាពរបស់គម្រោង ក្រោមកម្មវិធី CAPRED ដែលបានអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា និងស្វែងរកការសហការអនុវត្តគម្រោងផ្សេងៗទៀត ជាមួយក្រសួងពាណិជ្ជកម្ម។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Wittaya Kreangkriwit នាយកក្រុមហ៊ុន ស៊ី.ភី. ខេមបូឌាចំកាត់ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រីកទីផ្សារលក់កសិផលរបស់ប្រជាកសិករកម្ពុជា