News(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ក្នុងឱកាសមុនពេលឡើងថ្លែងសុន្ទកថាបើកកម្មវិធី “ផ្គូផ្គងធុរកិច្ចកម្ពុជា-ថៃ ២០២៣" ដែលរៀបចំដោយសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CYEAD) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន គណៈប្រតិភូសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ និងគណៈប្រតិភូជាវិនិយោគិននិងធុរជនកម្ពុជា និងថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីឱកាសធ្វើធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថា បើកកម្មវិធី "វេទិកាយុវជនឆ្ពោះទៅកាន់អាជីវកម្ម" ដែលរៀបចំដោយសមាគមនិស្សិតវិទ្យាសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ (AIESEC) ដែលមានការអញ្ជើញចូលរួមពីវាគ្មិន ធុរកិច្ចជន និងសិស្សានុសិស្សជាច្រើននាក់។
News(បន្ទាយមានជ័យ)៖ នាថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី ”ការយល់ដឹងពីធ្វើធុរកិច្ច ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់” ក្រោមការសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឍមណ្ឌលអភិវឌ្ឍនធុរកិច្ចកម្ពុជា។
Newsនាថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “គោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក្រោមអធិបតីភាព លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងនៃខេត្តទាំងពីរ ប្រតិភូសហភាអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម លោកប្រធាន អនុប្រធាន មន្ត្រីនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម មន្រ្តីមន្ទីរពាក់ព័ន្ធ អាជីវករ អ្នកកែច្នៃ និងអ្នកនាំចេញផងដែរ ក្នុងគោលបំណងផ្សព្វផ្សាយ “គោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧”
News(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានអញ្ជើញជាអធិបតីក្នុងពិធីបើកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៣ និងទិសដៅការងារអនុវត្តបន្ត។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា និងអនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត។