News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក Davide Furceri ប្រធានបេសកកម្មប្រចាំប្រទេសកម្ពុជានៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីពិភាក្សាអំពីការធ្វើពិពិធកម្មពាណិជ្ជកម្ម កិច្ចព្រមព្រៀងពាណិជ្ជកម្ម ការអភិវឌ្ឍលើការនាំចេញនាំចូល និងការចុះបញ្ជីពាណិជ្ជកម្ម។
News(ព្រះសីហនុ)៖ នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តំណាងឯកឧត្ដម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជកម្ជ និងលោក មីន កុម្ភៈ អភិបាលរងខេត្ដព្រះសីហនុ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា ដែលរៀបចំឡើងនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្ដព្រះសីហនុ។
News(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ នាថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ដ្រីក្រសួងពាណិជ្ជកម្មនិងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្ដរជាតិពាក់ព័ន្ធសេដ្ឋកិច្ចពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំឧត្តមមន្ដ្រីពាណិជ្ជកម្ម (ថ្នាក់អនុរដ្ឋមន្ដ្រី) របស់អង្គការ WTO ដែលមានការចូលរួមពីប្រទេសជាសមាជិក ១៦៤ និងប្រទេសសង្កេតការណ៍មួយចំនួន ដែលមានសមាជិកចូលរួមប្រហែល១០០០ នាក់ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
News(ភ្នំពេញ) នារសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបានកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានទទួលជួបក្រុមការងារនៃសមាគម Asia Pacific International Spirits and Wines Alliance (APISWA) ដើម្បីពិភាក្សាលើការពិនិត្យលទ្ធភាពរៀបចំឱ្យមានក្រមអនុវត្តក្នុងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង [Self-Regulatory Responsible Marketing Code for Alcoholic Beverages] និងពិភាក្សាលើវឌ្ឍនភាពនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់អាយុស្របច្បាប់ក្នុងការទិញភេសជ្ជៈគ្រឿងស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជា។
Newsការជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត