News(ភ្នំពេញ)៖ នាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffes Hotel Le Royal ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមដឹកនាំ និងថ្លែងសន្ទរកថាបើកក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ជាតិដែលបានសហការរួមគ្នាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការ UNCTAD ស្តីពី កិច្ចសន្ទនា និងការស្រាវជ្រាវពីគោលនយោបាយពាណិជ្ជកម្ម និងជំនួយសម្រាប់ការគាំទ្រវិស័យពាណិជ្ជកម្មនៅកម្ពុជា បន្ទាប់ពីការចេញពីប្រទេសអភិវឌ្ឍន៍តិចតួច
News(ខេត្តកោះកុង)៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តំណាង ឯកឧត្ដម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជកម្ជ និងលោក ឈេង សុវណ្ណដា អភិបាលរងខេត្ដកោះកុង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា ដែលរៀបចំឡើងនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្ដកោះកុង។
News(ខេត្តព្រះសីហនុ)៖ នាថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ ស្តីពី វិធានដើមកំណើតទំនិញ និងប្រព័ន្ធអនុគ្រោះពន្ធថ្មី (DCTS) របស់ចក្រភពអង់គ្លេស និងធ្វើទស្សនកិច្ចរោងចក្រ នៅក្នុងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឯកឧត្តមបណ្ឌិត Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ព្រមទាំងស្វែងរកកិច្ចគាំទ្រដល់សាធារណៈរដ្ឋកូរ៉េសម្រាប់ការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកឆ្នាំ ២០៣០
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក តាន់ សែឆាយ ប្រធានសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។