News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ដើម្បីតាមដាន និងវាយតម្លៃវឌ្ឍនភាពការងារ និងពិនិត្យដោះស្រាយបញ្ហាប្រឈម សំដៅពង្រឹងប្រសិទ្ធភាពការងារ
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាដោះស្រាយបញ្ហាប្រឈមរបស់ផ្នែកឯកជន នៃក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ន និងដឹកជញ្ជូន (ក្រុម ច) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឧកញ៉ា សូ ងួន សហប្រធានក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ន និងដឹកជញ្ជូន ដោយបានពិភាក្សា ដោះស្រាយចំនួន ១៨ ករណី
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃពុធ ទី២៥ ឆ្នាំ២០២៣ នៅអគារ ស៊ីធីហល មជ្ឍមណ្ឌលសន្និបាតកោះពេជ្រ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបិទ "វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា - Cambodia Bird's Nest Business Forum" និងបើក "កម្មវិធីរាត្រីស្រមោលសត្រចៀកកាំកម្ពុជា ឆ្នាំ២០២៣" ដែលរៀបចំដោយសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Tassilo Brinzer អនុប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ASEAN Business Council) និងគណៈប្រតិភូប្រមាណជាង៤០ រូប ដែលជាតំណាងមកពីក្រុមហ៊ុនពហុជាតិសហភាពអឺរ៉ុបចំនួន ២៣ ក្រុមហ៊ុន ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន។
Newsសូមស្វាគមន៍មកកាន់បណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម សូមស្កេន QR Code ឬ ចូលទៅកាន់ដំណរភ្ជាប់ខាងក្រោម ដើម្បីទទួលបានព័ត៌មានពាណិជ្ជកម្ម --- Welcome to Ministry of Commerce official social media! Please scan QR Codes or click links for commerce news: