News(ភ្នំពេញ) ៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ នៅស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកសម្ពោធព្រឹត្តិការណ៍ “ផ្សារបារាំង” ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមJacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានបង្កើតឡើងដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្ម កម្ពុជា-បារាំង(CCIFC) ដោយបានចាប់ផ្តើមអនុញ្ញាតអោយសាធារណៈជនចូលទស្សនាចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៦នាទីល្ងាច និងមានការបើកអោយចូលទស្សនាកំសាន្តសួនឧទ្យានក្នុងបរិវេណស្ថានទូតបារាំងជូនភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណ ១៣.៥០០ នាក់។
News(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តបាត់ដំបង អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រា្កបការក្លែងបន្លំ (ក.ប.ប.) និងរដ្ឋបាលខេត្តបាត់ដំបង បានសហការរៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព ក្រោមអធិបតីភាព លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ផេង សិទ្ធី អភិបាលរង ខេត្តបាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង ក.ប.ប. សាខា ក.ប.ប. ខេត្តបាត់ដំបង តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង តំណាងកងកម្លាំងទាំងបី មន្ទីរជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ សិប្បករនិងអាជីករជាអ្នកផលិតនិងលក់ស្រា សរុបប្រមាណ ២០០នាក់
News(រដ្ឋធានីប៉េកាំង): នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ រដ្ឋធានីប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបជាមួយលោកស្រី Sissi LIU នាយិកាប្រតិបត្តិនៃមហាវិទ្យាល័យសិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យប៉េកាំង ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យប៉េកាំង និងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម។ ភាគីសាកលវិទ្យាល័យឯកភាពលើការពិនិត្យលទ្ធភាពក្នុងការបង្កើតក្របខណ្ឌផ្លូវការសម្រាប់សាកលវិទ្យាល័យអាចជួយលើគម្រោងស្រាវជ្រាវរួមគ្នា កម្មវិធីសិក្សារយ:ពេលខ្លីនិងវែង ការធ្វើសន្និសីទរួមគ្នា និងគម្រោងផ្សេងទៀតពាក់ព័ន្ធការបណ្តុះបណ្តាលគោលនយោបាយពាណិជ្ជកម្ម ជូនមន្ត្រីក្រសួងពាណិជ្ជកម្ម តាមយន្តការមហាវិទ្យាល័យសិក្សាអន្តរជាតិ-វិទ្យាស្ថាន ដែលភាគីទាំងពីរគ្រោងពិនិត្យលទ្ធភាពពីឆ្នាំ២០២៤ ខាងមុខនេះទៅ។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣
News(ទីក្រុងបោន)៖ កាលពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងបោន សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយទទួលបានការអនុញ្ញាតពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៊ុន ចន្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈប្រតិភូកម្ពុជាសម្រាប់ការចរចា Cambodia-Germany Development Cooperation ដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមចរចាបញ្ចប់លើសេចក្តីព្រាងកំណត់ហេតុសង្ខេប និងបានចូលរួមពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោយផ្អែកលើការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយក្នុងនោះភាគីក្រសួងពាណិជ្ជកម្មបានផ្តោតទៅលើគម្រោងសមាហរណកម្មពាណិជ្ជកម្មកម្ពុជាប្រកបដោយចីរភាព (Sustainable Trade Integration Cambodia-GATE) ដែលនឹងធ្វើឱ្យប្រសើរឡើងនូវ៖ (១) គោលនយោបាយពាណិជ្ជកម្ម (២) កិច្ចសម្រួលពាណិជ្ជកម្ម និង (៣) ភាពប្រកួតប្រជែងក្នុងវិស័យឯកជន។ ឯកឧត្តម ប៊ុន ចន្ធី ក៏បានចូលរួមអមដំណើរជាមួយប្រធានគណៈប្រតិភូក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីការវិវត្តរបស់ប្រព័ន្ធវិមជ្ឈការនិងការអភិវឌ្ឍបែបចីរភាពរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។