News(ញូដែលី, ឥណ្ឌា)៖ នាថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងទីក្រុងញូដែលី ប្រទេសឥណ្ឌា ឯកឧត្តម ពេជ ប្ញទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមសន្និសីទសកល “29th Edition of the Partnership Summit” ដែលសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម សាធារណរដ្ឋឥណ្ឌា និងសហព័ន្ធឧស្សាហកម្មឥណ្ឌា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី ភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង ១០០០ នាក់ មកពីប្រទេសចំនួន ៦១ ផងដែរ ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចម្រុះពិសេសសម្រាប់ភាគីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះពិសេសចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ។
Newsព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសាលសន្និបាត ភីអេច ហ្គ្រេនហល តើធ្វើឡើងនៅថ្ងៃណា? ចង់ចូលរួមតាំងបង្ហាញផលិតផល សូមធ្វើការទំនាក់ទំនងមកកាន់លេខ៖ 098 668 510 | 096 887 3206 | 010 828 174 | 095 323 967 #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤ #CambodiaTradeExpo #CambodiaTradeExpo2024 #CTE
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិសារអាហារការងារពេលព្រឹកជាមួយ ឯកឧត្តម Malaithong Kommasith រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ និងគណៈប្រតិភូ។ ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវផងដែរ។
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅស្ថានឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងរាជរដ្ឋាភិបាល បានអញ្ជើញចូលរួមជាអធិបតីថ្លែងសុន្ទរកថាក្នុងទិវាជាតិ នៃព្រះរាជាណាចក្រថៃ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ភូមិបុល អាប់ឌុលយ៉ាដេត និងជាទិវាបិតាជាតិ។