News(ក្រុងហៃគូ, ខេត្តហៃណាន, ប្រទេសចិន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុង ហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដំណើរដោយលោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មសិសិររដូវអន្តរជាតិសម្រាប់ផលិតផលកសិកម្មតំបន់ត្រូពិក លេីកទី២៦ ឆ្នាំ២០២៣។
News(ប៉ៃលិន)៖ នាថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីស្ថានភាពនៃការប្រមូលទិញពោតក្រហម និងដំឡូងមី ព្រមទាំងចុះទស្សនកិច្ចនៅរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុនស៊ី.ភី សាខាខេត្តប៉ៃលិន និងសៃឡូប្រមូលទិញពោតក្រហម និងដំឡូងមី ក្នុងខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និង ឯកឧត្តមអភិបាលរងខេត្តប៉ៃលិន ព្រមទាំងសមាសភាពអញ្ចើញចូលរួមពីតំណាងអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ឯកឧត្តមប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន តំណាងមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន តំណាងសភាពាណិជ្ជកម្មខេត្តប៉ៃលិន តំណាងក្រុមហ៊ុនស៊ី.ភី. អ្នកប្រមូលទិញ និងសមាគមពោតក្រហម និងដំឡូងមី ជាច្រើនរូប។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបើក សិក្ខាសាលាថ្នាក់ជាតិស្តីពី ”ការបញ្ចប់គម្រោងស្តីពីការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្តី៖ ការកសាងកេរ្តិ៍ឈ្មោះម៉ាក ការអភិវឌ្ឍផលិតផល និងការធ្វើពាណិជ្ជកម្ម” ដែលសហការរៀបចំឡើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដោយបានធ្វើឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធព្រឹត្តិការណ៍ "ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ឆ្នាំ២០២៣" ដោយមានការអញ្ជើញចូលរួមពី ឯកអគ្គរាជទូត/រដ្ឋទូត តំណាងក្រសួងស្ថាប័ន សមាគមនានា អ្នកតាំងពិព័រណ៍ជាតិ-អន្តរជាតិ សរុបប្រមាណជាង ៣០០នាក់។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់នីតិកាលទី៧ ដែលមានការអញ្ជើញចូលរួមពី លោក-លោកស្រី អគ្គនាយករង និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម។