News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី ”កម្មសិទ្ធិបញ្ញា និងការប្រកួតប្រជែងក្នុងអាជីវកម្ម” ដែលបានសហការរៀបចំឡើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO)។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្រ្ជាបចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាប្រកបដោយបរិយាបន្ន កម្មសិទ្ធិបញ្ញាសម្រាប់ភាពប្រកួតប្រជែងក្នុងអាជីវកម្ម ការពង្រឹងការធ្វើទីផ្សារដោយប្រើប្រាស់កម្មសិទ្ធិបញ្ញា ការប្រើប្រាស់ព័ត៌មាននិងទិន្នន័យកម្មសិទ្ធិបញ្ញាដែលមានស្រាប់ ការជំរុញកម្មសិទ្ធិបញ្ញាឱ្យមានលក្ខណៈអន្តរជាតិ និង ការគាំទ្រអាជីវកម្មពីសំណាក់នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម។
News(រដ្ឋធានីហាណូយ ប្រទេសវៀតណាម)៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ ឆ្លៀតក្នុងឱកាសអមដំណើរ សម្ដេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹក និងពិភាក្សាការងារជាមួយ ឯកឧត្តម Nguyen Hong Dien រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាការងារ រឹតចំណងសាមគ្គីភាព និងភាពជាដៃគូលើកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម រវាងកម្ពុជា និងវៀតណាម។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ៤០ រូប ដើម្បីពិនិត្យខ្លឹមសារសេចក្ដីព្រាងកំណត់ហេតុរួមនៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី (Cambodian-Hungarian Joint Committee on Economic Cooperation or JCEC)។
Newsសេចក្តីជូនដំណឹងស្តីពី៖ ជំនួបពាណិជ្ជកម្ម ក្នុងន័យនេះ ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនបរទេស ដែលមានបំណងចូលរួមជំនួបពាណិជ្ជកម្ម ស្តីពី “ការជំរុញនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ” ក្នុងអំឡុងពេលនៃការរៀបចំពិព័រណ៍ ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ វេលាម៉ោង០៨:០០នាទីព្រឹក។ សូមទំនាក់ទំនងមកនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខទូរសព្ទ៖ ០១៧ ៣២២ ១១២ / ០១២ ៩៧២ ៣១៦ / ០៧៨ ៦៥៦ ៥០៨ ដើម្បីទទួលបានព័ត៌មានលម្អិត។