News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងរ៉ែ និងថាមពល ឯកឧត្តម មាស សេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ក្រោមប្រធានបទ “ការធ្វើបច្ចុប្បន្នភាពគណៈកម្មការអន្តរស្ថាប័ន និងក្រុមការងារបច្ចេកទេសដើម្បីពិនិត្យ និងផ្ដល់យោបល់លើការអនុវត្តគោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល ឆ្នាំ២០២២-២០៣០” ដែលមាន ៥ជំពូក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រជុំប្រចាំសប្តាហ៍
News(ខេត្តកំពង់ធំ)៖ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍ “វេទិកាស្វាយចន្ទី” ក្រោមមូលបទ “យើងរួមគ្នាផ្សព្វផ្សាយសក្តានុពលស្វាយចន្ទីកម្ពុជា” នេះផងដែរ ក៏មានការរៀបចំសិក្ខាសាលាស្តីពី “កាលានុវត្តភាពស្វាយចន្ទីកម្ពុជា” ក្រោមអធិបតីភាពរបស់ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលខេត្ត តំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា និងភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី សរុបប្រមាណ ១៤០នាក់។
News(ខេត្តកំពង់ធំ)៖ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍ “វេទិកាស្វាយចន្ទី” ក្រោមមូលបទ “យើងរួមគ្នាផ្សព្វផ្សាយ សក្តានុពលស្វាយចន្ទីកម្ពុជា” ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង តំណាងដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ចុះទស្សនកិច្ចសិក្សានៅសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ដែលមានទីតាំងនៅភូមិត្រពាំងអាំរក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីស្វែងយល់បន្ថែមអំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី កាលានុវត្តភាពទីផ្សារ បញ្ហាប្រឈម និងសំណូមពរនានា ផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើ៖