News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តម អៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធី "ពិព័រណ៍មុខរបរឆ្នាំ២០២៣" ក្រោមប្រធានបទ "មុខរបរខ្ញុំ អនាគត ប្រទេសខ្ញុំ" ដែលរៀបចំឡើងដោយក្រុមហ៊ុន Baksey Media។
News(ភ្នំពេញ)៖ នាថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានសន្តិភាព ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨។
News(ព្រះសីហនុ)៖ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកការងារនាំចេញនាំចូល និងការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំគណ:ប្រតិភូក្រសួងពាណិជ្ជកម្មចុះត្រួតពិនិត្យស្ថានភាពការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស និងធ្វើទស្សនកិច្ចខ្សែច្រវាក់ផលិតកម្មរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចាជាង ហ្គ័រជី រួមមាន ខ្សែច្រវាក់ផលិតកម្មចំណីសត្វ គ្រឿងសង្ហារឹម និងសម្លៀកបំពាក់វេជ្ជសាស្ត្រ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោក តាំង សិទ្ធី និងលោក សារ៉ា ជេស៊ិន មកពីការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន ប្រទេសអូស្ដ្រាលីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងនាមលោកជំទាវរដ្ឋមន្ដ្រី ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន សម្របសម្រួលរៀបចំពិព័រណ៍ផលិតផលខ្មែរនៅទីក្រុងមែលប៊ន ប្រទេសអូស្ដ្រាលី និងសហការជាមួយសភាពាណិជ្ជកម្មកម្ពុជាដើម្បីរៀបចំវេទិកាធុរកិច្ចអូស្ដ្រាលី-កម្ពុជាសម្រាប់ឆ្នាំ២០២៤។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាអគ្គនាយករង ប្រធាន/អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី-ខេត្ត និងប្រធានការិយាល័យថ្នាក់កណ្ដាលទាំងអស់។