News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួងពាក់ព័ន្ធ បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នីតិកាលទី៤ នៃព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងឱ្យយោបល់លើ "សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម" ដែលជាលទ្ធផលសេចក្តីព្រាងច្បាប់ត្រូវបានសម្រេចអនុម័តយល់ព្រមដោយសម័យប្រជុំពេញអង្គព្រឹទ្ធសភា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីជំនាញនៃនាយកដ្ឋានកិច្ចការបច្ចេកទេស និងនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សហការជាមួយសាខា ក.ប.ប. រាជធានីភ្នំពេញ បានចុះផ្សព្វផ្សាយប្រកាសលេខ១៩២ ស្តីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន ដល់អាជីវករបានចំនួន ១២តូប នៅផ្សារពោធិ៍ចិនតុង។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងអធិការកិច្ច បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត
News(បន្ទាយមានជ័យ)៖ នាថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តបន្ទាយមានជ័យ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកការងារនាំចេញនាំចូល និងការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំគណ:ប្រតិភូក្រសួងពាណិជ្ជកម្មចុះត្រួតពិនិត្យស្ថានភាពការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស និងធ្វើទស្សនកិច្ចខ្សែច្រវាក់ផលិតកម្មរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តបន្ទាយមានជ័យ រួមមាន ខ្សែច្រវាក់ផលិតកម្មសម្លៀកបំពាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរនាង ប៉ោយប៉ែត, ផលិតកម្មគ្រឿង បង្គុំ អគ្គីសនី និង តម្លើងរថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត និងផលិតកម្ម គ្រឿង បង្គុំ អគ្គិសនី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូ ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យនិងផ្តល់ធាតុចូលលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា(MoU) ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងកម្ពុជា-នីហ្សេរីយ៉ា។