News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Joo-Ok Lee ប្រធានកម្មវិធីតំបន់ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីកិច្ចពិភាក្សាក្នុងការពង្រឹងទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា-វេទិកាសេដ្ឋកិច្ចពិភពលោក និងអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា រួមទាំងសេដ្ឋកិច្ចឌីជីថល និងការសម្រួលពាណិជ្ជកម្ម។
Newsសេចក្តីជូនដំណឹងស្តីពី៖ យន្ដការលើកទឹកចិត្តនានា សម្រាប់ការចុះបញ្ជីពាណិជ្ជកម្មដោយស្ម័គ្រចិត្តរបស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចនេះ លោក-លោកស្រី សាធារណជនទាំងអស់ ដែលមានបំណងចុះបញ្ជីប្រកបអាជីវកម្ម សូមចូលទៅកាន់គេហទំព័រ www.registrationservices.gov.kh ឬ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដែលមានភ្ជាប់ក្នុងសេចក្ដីជូនដំណឹងខាងក្រោម។
News(ភ្នំពេញ)៖ នាព្រឹក ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុននាំចូលប្រេងឥន្ធនៈកម្ពុជា ស្តីពីការអនុវត្តលើសរាចរ០១ ស.រ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ស្តីពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ទៅលើការគ្រប់គ្រងប្រេងឥន្ធនៈដែលមានផ្ទុកជាតិស្ពាន់ធ័រខ្ពស់ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ ដោយអនុវត្តស្តង់ដារកម្រិតស្ពាន់ធ័រ ដែលមានផ្ទុកក្នុងប្រេងឥន្ធនៈប្រភេទ៥ (EURO V) ទាំងប្រភេទប្រេងសាំង និងប្រេងម៉ាស៊ូត
News(ភ្នំពេញ)៖ នាព្រឹក ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដើម្បីគោរពរាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងាររបស់ក្រសួងពាណិជ្ជកម្មក្នុងអំឡុងពេល១០ខែ នៃឆ្នាំ២០២៣ ព្រមទាំងផែនការងាររបស់ក្រសួងពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៤ ដើម្បីរៀបចំអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៧។
News(ភ្នំពេញ)៖ នាថ្ងៃអង្គារ ទី២១ ខែវិចិ្ឆកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រី្តក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំអន្តរក្រសួងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពី កម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម ឡេង សេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងមានសមាសភាពចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។