News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួងពាក់ព័ន្ធបានអញ្ជើញចូលរួមកិច្ចប្រជុំរវាងគណៈកម្មការជំនាញនៃព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើ "សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម"។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន គណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ដែលដឹកនាំដោយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ពីវឌ្ឍនភាពការងាររបស់សមាគម។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣
News(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េសុីដង់សុខាភ្នំពេញ លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងវេទិកាជាតិស្តីពី "ស្រ្តី ក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច" ក្រោមប្រធានបទ “ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយ និងសាធារណៈ“ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំដែលជាស្ត្រីមកពីព្រឹទ្ធសភា រដ្ឋសភា ក្រសួង-ស្ថាប័ន អង្គទូតនានា រដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកស្រាវជ្រាវ ដៃគូពាក់ព័ន្ធ និងវិស័យឯកជន ប្រមាណ ១៧៥៧នាក់ (ចូលរួមផ្ទាល់ប្រមាណ ៣០០នាក់)
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រសួងពាណិជ្ជកម្ម និងកិច្ចការបរទេសប្រទេសអូស្ត្រាលី (DFAT) និងកម្មវិធីអភិវឌ្ឍសម្រាប់ពាណិជ្ជកម្មតំបន់ (RT4D) ដើម្បីជំរុញការអនុវត្តជំពូកកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ចនៅក្រោមកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ (AANZFTA)។