News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន គណៈប្រតិភូយុវជន និងថ្នាក់ដឹកនាំសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SSEAYP) ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ណែនាំ។
News(រាជធានីភ្នំពេញ)៖ នា ព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ Mr. Deng Yongzhi អគ្គនាយក នៃ ក្រុមហ៊ុន Gaungdong SageRAN Network Technology Co., Ltd. ដែលមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ នាយកដ្ឋាន ពាក់ព័ន្ធ និងមន្រ្តីជំនាញនៃ ក្រសួង ពាណិជ្ជកម្ម ។
Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំវេទិការស្វាយចន្ទី ក្រោមមូលបទ "យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពល ស្វាយចន្ទីកម្ពុជា" នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៣ នៅសួនច្បារស្ទឹងសែន ដែលសាធារណជន ផលិតករ សិប្បករ ម្ចាស់ក្រុមហ៊ុន សហគ្រាសទាំងអស់ អាចចូលរួមដាក់តាំងផ្សព្វផ្សាយពាក់ព័ន្ធនឹងវិស័យស្វាយចន្ទីរបស់ខ្លួនបាន
News(ភ្នំពេញ)៖ នាថ្ងៃច័ន្ទទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតិជូនលោក Manu Rajan អគ្គនាយកនៃធនាគារវីង និង ថ្នាក់ដឹកនាំនៃធនាគារវីង (ខេមបូឌា) ម.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើប្រតិបត្តិការហិរញ្ញវត្ថុបែបឌីជីថល។ ក្នុងជំនួបនេះផងដែរ លោក ឈុន វឌ្ឍនភក្តី អគ្គនាយករង នៃធនាគា វីង បានធ្វើបទបង្ហាញ អំពីការអភិវឌ្ឍន៍សេវាកម្មហិរញ្ញវត្ថុ និងប្រព័ន្ធឌីជីថលថ្មីនៃបច្ចេកវិទ្យាប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារវីង ក្នុងគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍរបស់ក្រសួងពាណិជ្ជកម្ម លើការផ្តល់សេវាសាធារណៈដល់បណ្តាក្រុមហ៊ុន និងអ្នកនាំចេញ នាំចូល។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក MIZUKOSHI Takeharu ប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើការសម្រួលធុរកិច្ចបន្ថែម ដើម្បីជំរុញលំហូរវិនិយោគថ្មីៗពីជប៉ុនមកកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីទស្សនវិស័យលោកជំទាវរដ្ឋមន្ត្រី ក្នុងការបន្តធ្វើឌីជីថលនូបនីយកម្ម លើសេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម និងការបង្កើត Call Center សម្រាប់ទទួលមតិ សំណូមពរពីវិស័យឯកជននាពេលដ៏ខ្លីខាងមុខ។