News(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ នាថ្ងៃទី១៣-១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំលើកទី២១ នៃក្រុមការងារស្ដីពីការអភិវឌ្ឍច្បាប់នៃប្រព័ន្ធម៉ាឌ្រីដសម្រាប់ការចុះបញ្ជីម៉ាកអន្តរជាតិ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ បានទទួលការគាំទ្រពីសមាជិកទាំងអស់ជាអនុប្រធាននៃសម័យប្រជុំលើកទី២១នេះ។ សម្រាប់កិច្ចប្រជុំនេះផងដែរ ឯកឧត្តមអគ្គនាយកបានទទួលភារកិច្ចដឹកនាំកិច្ចពិភាក្សាស្ដីពីការដាក់បញ្ចូលភាសាបន្ថែមទៅក្នុងប្រព័ន្ធម៉ាឌ្រីដ ដែលជារបៀបវារៈមួយដ៏សំខាន់ក្នុងកិច្ចប្រជុំ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសមជាមួយលោក Matthew Allen លេខាធិការទី១ របស់ស្ថានទូតនូវែលសេឡង់ប្រចាំកម្ពុជា ថៃ និងឡាវ ដើម្បីពិភាក្សាអំពីការផ្លាស់ប្ដូរបទពិសោធន៏នៃកិច្ចដំណើរការចុះបញ្ជីក្រុមហ៊ុនតាមប្រព័ន្ធអេឡិចត្រូនិក។ គួរបញ្ជាក់ផងដែរថាកន្លងមក ថ្នាលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មគឺត្រូវបានផ្ដល់ឱ្យដោយក្រុមហ៊ុននូវែលសេឡង់ ដែលជាប្រភេទក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវកម្រិតសន្ដិសុខ និងគុណភាពខ្ពស់បំផុត។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួងពាក់ព័ន្ធ បានអញ្ជើញចូលរួមសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សានិងអនុម័តលើ "សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម" ដែលជាលទ្ធផលសេចក្តីព្រាងច្បាប់ត្រូវបានសម្រេចអនុម័តយល់ព្រមដោយសម័យប្រជុំពេញអង្គរដ្ឋសភា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ ប្រទេសទីម័រលេស្តេ បានសម្រេចចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជាចំនួន ៤០០០តោន ជាលើកដំបូងក្រោមយន្តការរដ្ឋ បន្ទាប់ពីប្រទេសទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ កន្លងទៅ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និង ក្រសួងការបរទេសនិងសហប្រតិបត្តិការទីម័រលេស្តេ។