News(ប៉ៃលិន)៖ នាថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្ដប៉ៃលិន លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជកម្ជ និងលោក ងួន លីណា អភិបាលរងនៃគណៈអភិបាលខេត្ដប៉ៃលិន បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មខេត្តប៉ៃលិន ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ អាជីវករ និងនិស្សិតជាច្រើនរូប។
News(កំពត) នាព្រឹកថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយក្រុមហ៊ុនកម្មសិទ្ធិបញ្ញា S&O បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ការ កំណត់អត្តសញ្ញណផលិតផល» ជូនដល់មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តកំពតចំនួនប្រមាណ ២០រូប។
News(អូសាកា)៖ នាថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំ “The International Participants Meeting 2023 Autumn (IPM 2023 Autumn)” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម JIMI Hanako រដ្ឋមន្រ្តីទទួលបន្ទុកពិព័រណ៍ពិភពលោក ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។
News(មណ្ឌលគិរី, ប៉ៃលិន និងខេត្តឧត្តរមានជ័យ)៖ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ សាខា ក.ប.ប. ខេត្តមណ្ឌលគិរី ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ ដោយមានកិច្ចសហការពីមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីសុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី អនុវិទ្យាល័យបយ៉ាខា ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន សាលាបឋមសិក្សាថ្នល់បត់ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលមានសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូចូលរួមសរុបប្រមាណចំនួន ៧៣០នាក់
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន អ្នកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ឧកញ៉ា លឹម តុង ប្រធានសមាគម និងសមាជិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ បានពិភាក្សាអំពីលទ្ធភាពដែលក្រសួងពាណិជ្ជកម្មអាចជួយគាំទ្រដល់សមាគម សំដៅធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវវិស័យផលិតផលធ្វើដំណើរ និងស្បែក, ជំរុញការនាំចេញ និងទាក់ទាញវិនិយោគលើវិស័យនេះ និងវិស័យគាំទ្រ។