News(វ៉ាស៊ីងតោន ឌីស៊ី) ៖ នាថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ម៉ឹង ផាដែនវដេត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានចូលរួមសហការរៀបចំតាំងបង្ហាញផលិតផលសក្តានុពលរបស់កម្ពុជា ក្នុងកម្មវិធីអបអរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ដែលប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្ដម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារអំពីការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការជំរុញបង្កើតយន្តការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។
News(ទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងពិធីបើកការតាំងពិព័រណ៍ផលិតផលខ្មែរលើកដំបូងដែលរៀបចំឡើង ដោយសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឡុងប៊ិច និង សភាពាណិជ្ជកម្មកម្ពុជា។ ក្នុងពេលជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញអំពីកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា ដែលធ្វើឡើងដោយអគ្គនាយកដ្ឋានពន្ធដារ និងក្រុមវិនិយោគិនខ្មែរមួយចំនួនធំផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបិទកម្មវិធី ”ទិវាសហគ្រិនស្រ្តីកម្ពុជា ឆ្នាំ២០២៣” ក្រោមប្រធានបទ “បញ្ហាប្រឈមរបស់សហគ្រិនស្រ្តីលើកាតព្វកិច្ចបង់ពន្ធ និងទស្សនវិស័យនាពេលអនាគត” ដែលរៀបចំដោយសមាគមសហគ្រិនស្រ្តីកម្ពុជា ដោយមានវត្តមានចូលរួមដោយ ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវឧកញ្ញ៉ាមហាឧបាសិកា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញ៉ា ឧកញ្ញ៉ា សមាជិកសមាជិកា ក្រុមប្រឹក្សាភិបាល និងសមាគមស្រ្តីកម្ពុជាជាច្រើនរូប
News(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានឯករាជ្យ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមព្រះរាជពិធីពន្លត់ភ្លើងជ័យ ក្នុងឱកាសពិធីខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។