News(កោះកុង)៖ នាថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកការងារនាំចេញនាំចូល និងការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំគណ:ប្រតិភូក្រសួងពាណិជ្ជកម្មចុះត្រួតពិនិត្យស្ថានភាពការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសនាងកុក កោះកុង និងធ្វើទស្សនកិច្ចខ្សែច្រវាក់ផលិតកម្មរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុក កោះកុង
News(ទីក្រុងសៀងហៃ)៖ នាល្ងាចថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការ និងឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម រួមជាមួយ លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក ឆាវ ឌឺរុង ប្រធានសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចេញនាំចូលម្ហូបអាហារ និងសាច់ នៃប្រទេសចិន ដើម្បីស្វែងរកលទ្ធភាពលើកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងសមាគម ក្នុងការជំរុញការនាំចេញផលិតផលសាច់ស្រស់ សាច់កែច្នៃ និងផលិតផលកសិកម្មកម្ពុជាផ្សេងទៀត ទៅកាន់ទីផ្សារប្រទេសចិន។
News(ទីក្រុងសៀងហៃ)៖ ពិធីកាត់ខ្សែបូសម្ពោធពន្លាជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលអន្ដរជាតិចិនលើកទី៦ (The 6th China International Import Expo) បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ នៃទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម Jing Chunhai អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន និងឯកឧត្តម ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ព្រមទាំងភ្ញៀវកិត្តិយសនៃបណ្តាប្រទេសនានាជាច្រើនរូប
News(កូឡាឡាំពួ) ៖ នាថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសម៉ាឡេស៊ី ដោយទទួលបានការអនុញ្ញាត្តពីឯកឧត្តមឯកអគ្គរាជទូត បានទទួលរៀបចំស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី នៅក្នុងកម្មវិធីពិព័រណ៍ Wisma Putra 2023 នៅទីស្តីការក្រសួងការបរទេសម៉ាឡេស៊ីក្រោមអធិបតីភាព ឯកឧត្តម YB DATO' SERI DIRAJA DR.ZAMBRY ABD KADIR រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី
News(ទីក្រុងសៀងហៃ)៖ នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូពាណិជ្ជកម្មកម្ពុជា ចូលរួមពិធីសម្ពោធ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៦ (The 6th China International Import Expo) និងវេទិកាសេដ្ឋកិច្ចអន្តរជាតិហុងឈាវ (Hongqiao International Economic Forum) ដែលរៀបចំឡើងនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន