Newsពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៦ នឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ ប្រទេសចិន ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៣
News(កំពង់ចាម ព្រៃវែង និងស្វាយរៀង): នាថ្ងៃទី១-៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី ”ការយល់ដឹងពីធ្វើធុរកិច្ច ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់” ក្រោមការសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឍមណ្ឌលអភិវឌ្ឍនធុរកិច្ចកម្ពុជា។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្រ្ជាបចំណេះដឹងផ្នែកច្បាប់ទាក់ទងដល់ការធ្វើពាណិជ្ជកម្ម និងផ្សព្វផ្សាយពីគោលនយោបាយលើកទឹកចិត្តសម្រាប់សហគ្រាសធុន តូច និងមធ្យមដល់ពាណិជ្ជករ ក្រុមហ៊ុន អាជីវករ និងសេវាករនៅក្នុងខេត្ត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារ Morgan Tower មជ្ឈមណ្ឌលសន្និបាតកោះពេជ្រ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថាក្នុង ពិធីសម្ពោធបើកជាផ្លូវការរបស់ក្រុមហ៊ុន CONVERGE CLOUD CO., LTD ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុនដៃគូសហការ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា លោកជំទាវ ខា ឡេង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុង “វេទិកាសេដ្ឋកិច្ច និងផ្លាស់ប្ដូរពាណិជ្ជកម្ម កម្ពុជា - ចិន (ឆាងសា)” ដោយមានការចូលរួមពីគណៈប្រតិភូមកពីទីក្រុងឆាងសា និងបានដឹកនាំវិនិយោគិនជនជាតិចិន ជាច្រើនរូបមកចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ក្នុងគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងកម្ពុជា និងទីក្រុងឆាងសា សាធារណរដ្ឋប្រជាមានិតចិន កាន់តែសកម្ម និងខ្លាំងក្លាបន្ថែមទៀត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង លើសេចក្តីព្រាងអនុក្រឹត្យស្តីពី “ការហាមឃាត់ការនាំចេញផលិតផល និងទំនិញដែលប្រើប្រាស់ពលកម្មដោយបង្ខំ ឬពលកម្មកុមារ” ដែលមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។