News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំបាយ័ន ទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំត្រៀម ដើម្បីពិនិត្យ និងពិភាក្សាលើការងារត្រៀមរៀបចំទិវាស្វាយចន្ទី ដែលដឹកនាំដោយ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ រួមមាន ប្រតិភូសហភាពអឺរ៉ុប អង្គការ GIZ អង្គការ FAO អង្គការ CIRD និងអង្គការ HEKS ផងដែរ
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធនឹងការត្រៀមរៀបចំ "វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន" លើកទី១៩ របស់វិស័យនីមួយៗ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ
News(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់សារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោតប្រកបដោយសុវត្ថិភាពស្របតាមស្តង់ដារកូដិច។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ស្តីពីការអនុម័តរបាយការណ៍វាយតម្លៃយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័ន សរុបប្រមាណចំនួនប្រមាណ ៥០នាក់ ដើម្បីពិនិត្យតាមដានវឌ្ឍនភាពនិងលទ្ធផលនៃការអនុវត្ត ប្រមូលធាតុចូល និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃនៃការអនុវត្តយុទ្ធសាស្ត្រនេះផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយគណៈប្រតិភូនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីប្រធានសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការបង្កើនប្រសិទ្ធភាពរបស់អង្គការពាណិជ្ជកម្មពិភពលោកនិងការចូលរួមក្នុងប្រព័ន្ធ ពាណិជ្ជកម្មពហុភាគីប្រកបដោយចីរភាព និងបរិយាប័ន្ន របស់ប្រទេសទាំងពីរ។