News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអាទិភាពរួមគ្នា ព្រមទាំងស្វែងយល់អំពីវឌ្ឍនភាព និងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ ជាពិសេសការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញកាលានុវត្តភាពវិស័យវិនិយោគរវាងប្រទេសទាំងពីរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA)
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចរចារបស់ភាគីកម្ពុជាសម្រាប់ចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីត្រៀមរៀបចំការចូលកិច្ចប្រជុំចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ជំនាន់៣.០) លើកទី៤ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី២៥-២៩ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងបានឌុង នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីស្ដាប់នូវរបាយការណ៍វឌ្ឍនភាពចុងក្រោយរបស់ក្រុមការងារទាំងអស់ក្រោមកិច្ចព្រមព្រៀងនេះ និងដើម្បីផ្លាស់ប្ដូរយោបល់ ក៏ដូចជាផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួន សម្រាប់ជូនក្រុមការងារទាំងអស់ត្រៀមខ្លួនបានល្អសម្រាប់ការចរចានៅទីក្រុងបានឌុង នាពេលខាងមុខ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ ឯកឧត្តម ស៊ុន ដារ៉ាវន្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្រ្តីជំនាញ បានអញ្ជើញចូលរួម កិច្ចប្រជុំពិនិត្យពិភាក្សាដោះស្រាយបញ្ហាប្រឈមរបស់ផ្នែកឯកជន នៃក្រុមការងារផ្នែកកម្មន្តសាលសហគ្រាសធុនតូចនិងមធ្យម និងសេវា (ក្រុម «គ») ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងឧកញ៉ា តែ តាំងប៉រ សហប្រធានក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា។
Newsអបអរសាទរខួបលើកទី ៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៣