News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១១ឆ្នាំ នៅវិមានព្រះបរមរូប ស្ថិតនៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។
News(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ដ្រីក្រសួងពាណិជ្ជកម្ម និងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក ចូលរួមកិច្ចប្រជុំគណៈកម្មាធិការស្ដីពីវិធានដើមកំណើតទំនិញ (CRO) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
News(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឈរ ស៊ុនហុង និងលោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាព លើកិច្ចការសម្របសម្រួល និងលំហូរនិតិវិធីនៃការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនមូលប័ត្រនៅកម្ពុជា
News(កំពង់ឆ្នាំង)៖ នារសៀលថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានកាំភ្លើងធំ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី "សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារគិលានដ្ឋាន និងអគារសាលប្រជុំដែលជាអំណោយរបស់ក្រសួងពាណិជ្ជកម្ម និងពិធីសំណេះសំណាលសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានកាំភ្លើងធំ" ដែលមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ បញ្ជាការដ្ឋានកាំភ្លើងធំ តំណាងគណៈអភិបាលខេត្តកំពង់ឆ្នាំង និងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ប្រមាណ២០០នាក់
News(ខេត្តព្រៃវែង)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ធ្វើទស្សនកិច្ចស្វែងយល់អំពីដំណើរការរោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន