News(ខេត្តព្រៃវែង)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីរាជការ ដើម្បីស្វែងយល់ពីស្ថានភាព នីតិវិធីពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មនៅតាមខេត្តជាប់ព្រំដែន និងទទួលស្ដាប់បញ្ហាប្រឈម និងសំណូមពរ របស់មន្ត្រីរាជការ នៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តព្រៃវែង
News(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ធ្វើទស្សនកិច្ចស្វែងយល់ខ្សែច្រវាក់ផលិតកង់ នៅរោងចក្រផលិតកង់ អេ អេន ជេ ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង បារិត
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៍ (ក.ស.វ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្រ្តី។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖ ១. ស្តាប់ពីរបាយការណ៍របស់ ឯកឧត្តមអគ្គលេខាធិការ ក.ស.វ. ២. កិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ លើកទិសដៅសម្រាប់ការងារជាអាទិភាព និងពិភាក្សាបញ្ហាប្រឈមមួយចំនួនរបស់ ក.ស.វ. ៣. ស្តាប់អនុសាសន៍ និងការណែនាំរបស់ឯក ឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ទាក់ទងទៅនឹងការវាយតម្លៃគោលនយោបាយ ការងារសិក្សាស្រាវជ្រាវ ការគ្រប់គ្រងទិន្នន័យ និងការបណ្តុះបណ្តាល។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ...
News(ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស) ៖ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាគ្សាការងារជាមួយលោក Ron Yip ប្រធាននាយកដ្ឋានកិច្ចការពាណិជ្ជកម្មតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេស ដើម្បីពិភាគ្សាអំពីវឌ្ឍនភាព និងកាលានុវត្តភាពនៃការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស។