ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លើកទី១០ ឆ្នាំ២០២២

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(កំពង់ស្ពឺ)៖ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លើកទី១០ ឆ្នាំ២០២២ ដែល​​ប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងបរិវេណនៃ​មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ​។ ពិធីនេះ បានរៀបចំឡើងនៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម    វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពង់ស្ពឺ មន្ទីរ-ស្ថាប័ន្ធពាក់ព័ន្ធជុំវិញខេត្តកំពង់ស្ពឺ ព្រមទាំងតំណាងពាណិជ្ជករ អាជីវករ ផលិតករ និងម្ចាស់ស្តង់ពិព័រណ៍ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី សម្ដែងនូវការអបអរសាទរ និងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ដែលបានសហការគ្នាយ៉ាងល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំនេះឡើង ដើម្បីជួយជំរុញសកម្មភាពផលិតកម្មក្នុងស្រុក និងជួយសម្រួលចរន្តទីផ្សារជូនកសិករ ផលិតករកម្ពុជា ដែលកំពុងត្រូវការជាចាំបាច់នូវការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន ពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដមរដ្ឋមន្ត្រី បន្តថា ក្រសួងពាណិជ្ជកម្ម តែងតែយកចិត្តទុកដាក់ ក្នុងការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន ដោយបានធ្វើកំណែទម្រង់ស៊ីជម្រៅ ជាច្រើន ដូចជា៖ ការកាត់បន្ថយចំណាយរដ្ឋបាល ពង្រឹងភាពប្រកួត ប្រជែងនៅលើទីផ្សារ បង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរ និងខិតខំផ្តល់សេវាសាធារណៈ និងបង្ខិតសេវាឱ្យមកកៀកនឹងដៃប្រជាពលរដ្ឋ ដើម្បីសម្រួលដល់វិស័យឯកជន ដែលត្រូវការបំពេញប្រតិបត្តិការអាជីវកម្ម។

ឯកឧត្ដមរដ្ឋមន្ត្រី បញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មសម្រេចបានសមិទ្ធផលជាច្រើន ដែលទាក់ទងនឹងកម្មវិធីកែទម្រង់នេះ រួមមាន៖ បានដាក់ឱ្យប្រើប្រាស់ទាំងស្រុង និងពេញលេញនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើប ដែលក្នុងនោះថ្លៃសេវា ពេលវេលា និងបែបបទដែលបង្កការលំបាកស្មុគស្មាញ ក៏ត្រូវបានកាត់បន្ថយស្ទើរទាំងស្រុង, ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមវិស័យពាណិជ្ជកម្ម, ការកសាងគោលនយោបាយអភិវឌ្ឍន៍ផលិតផលតាមវិស័យ មានដូចជា ដំឡូងមី ស្វាយចន្ទី និងផលិតផលផ្សេងទៀត, ការសម្រេចបានកិច្ចចរចាបើកទីផ្សារក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូសេដ្ឋកិច្ច មានដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-សាធារណរដ្ឋកូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលមានទីផ្សារធំទូលាយ និងការធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មលោហធាតុត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការគ្រប់ប្រភេទជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ ការធ្វើប្រតិភូកម្មដល់គ្រប់មន្ទីរពាណិជ្ជកម្មខេត្តជាប់ព្រំដែន ក្នុងការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ឌី (D) សម្រាប់ទំនិញកសិផលដែលត្រូវនាំចេញ ជាដើម។ លើសពីនេះ ក្រសួងក៏បានធ្វើប្រតិភូកម្មក្នុងការគ្រប់គ្រងរៀបចំ និងចាត់ចែងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដែលមានចំនួនចាប់ពី ៥០ ស្តង់ចុះ ជូនមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ដើម្បីជួយសម្រួលដល់វិស័យឯកជនបានធ្វើសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានជំរុញឱ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធរៀបចំផ្សារចុងសប្តាហ៍ ផ្សារណាត់ ឬពិព័រណ៍ពាណិជ្ជកម្មដូចដែលបាននិងកំពុងរៀបចំនេះឱ្យបានច្រើន ដើម្បីជួយជំរុញការប្រើប្រាស់ផលិតផលខ្មែរ និងជំរុញការនាំចេញនៅហ្នឹងកន្លែង និងចុះត្រួតពិនិត្យ អប់រំ ណែនាំដល់ក្រុមហ៊ុនឯកជនដែលបានរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅតាមទីតាំងនានា ដែលមិនបានស្នើសុំច្បាប់អនុញ្ញាត  ឱ្យពួកគាត់អនុវត្តតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ដែលកំពុងឋិតនៅជាធរមាន សំដៅពង្រឹងយន្តការកៀរគរចំណូលជូនរដ្ឋ ស្របតាមកម្មវិធីកែទម្រង់ និងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម។ បន្ថែមពីនេះ ត្រូវចូលរួមដោះស្រាយភ្លាមៗនូវរាល់បាតុភាពនានា ដែលបណ្តាលមកពីការកកស្ទះកសិផលដែលកើតមានឡើងម្តងម្កាលនៅរដូវប្រមូលផល តាមរយៈយន្តការ និងកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ ឱ្យបានទាន់ពេលេវេលា។

នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការប្រគល់ប័ណ្ណសរសើ និងលិខិតថ្លែងអំណរគុណពី ឯកឧត្ដមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ  ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃសាខា ក.ប.ប. និងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និងបងប្អូនកសិករ ផលិតករក្នុងសហគមន៍ផលិតបន្លែ ក្នុងខេត្តទាំងបី ដែលបានចូលរួមជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការលក់ស្បៀងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដោយសារការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ កាលពីពេលកន្លងទៅ ផងដែរ៕

https://s2.moc.gov.kh/mocspace/news/images/mocspace_1658719344574.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719344402.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719344371.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719344624.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719345379.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719346419.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719344759.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719346135.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719347402.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719344482.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719344657.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719347241.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719345224.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719346324.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719344429.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719344767.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719344258.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719343507.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719344060.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719344394.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719346643.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719346123.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719347521.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719345725.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719345956.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719345965.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719346462.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719344071.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719344112.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719345517.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719346182.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719346635.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719345851.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719345974.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719346985.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719346409.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719346705.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719346037.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719346430.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719346616.jpg