ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានដឹកនាំកិច្ចប្រជុំត្រៀមលើកទី២ នៃគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ព្រមទាំងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រៀមលើកទី២ នៃគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការ និងក្រុមការងារលេខាធិការដ្ឋាន ព្រមទាំងអមដោយមន្រ្តីជំនាញពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរជូនចំពោះសមាជិកអង្គប្រជុំទាំងអស់ ដែលបានចូលរួមបំពេញកិច្ចការពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំនានា ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានយ៉ាងសស្រាក់សស្រាំ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ កិច្ចប្រជុំត្រៀមនេះ មានគោលបំណងតាមដានវឌ្ឍនភាពក្នុងការរៀបចំត្រៀមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងសៀមរាប នាពេលខាងមុខនេះ។

កិច្ចប្រជុំនេះ ក៏បានផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗរួមមាន៖ (១) របាយការណ៍វឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៣ (SEOM 3/53) និងកិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំលើកទី៤២ នៃក្រុមការងារជាន់ខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (42th HLTF-EI) (២) របាយការណ៍បច្ចុប្បន្នភាព បញ្ហាប្រឈម និងសំណូមពរក្នុងការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ (៣) ការដោះស្រាយបញ្ហាប្រឈម និងទិសដៅការងារបន្តរបស់គណៈកម្មការនិងអនុគណៈកម្មការនីមួយៗ និង(៤) អនុសាសន៍ណែនាំ និងបញ្ហាផ្សេងៗ។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន និងអនុប្រធានអនុគណៈកម្មការទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញកាតព្វកិច្ច និងតួនាទី រៀងៗខ្លួនក្នុងការត្រៀម ដឹកនាំ ចូលរួម និងរៀបចំកិច្ចប្រជុំនានាក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលខាងមុខឱ្យទទួលបានលទ្ធផលជូនជាតិយ៉ាងល្អប្រសើរ និងសហការដោះស្រាយបញ្ហាប្រឈមមុខនានា ដោយស្មារតីសាមគ្គីភាព និងភាតរភាព។

https://s2.moc.gov.kh/mocspace/news/images/mocspace_1658906455910.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456030.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456282.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456186.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906455874.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456341.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456240.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456361.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456368.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456233.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456128.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456248.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456194.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456424.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456267.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456299.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456518.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456920.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456119.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456201.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456401.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906456634.jpg