ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញថ្លែងសន្ទរកថាបើក សិក្ខាសាលារបស់ DEAL Group ក្រោមប្រធានបទ “ការពន្លឿនសមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន:

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញថ្លែងសន្ទរកថាបើក សិក្ខាសាលារបស់ Digital Economy Agreement Leadership (DEAL Group) ក្រោមប្រធានបទ “ការពន្លឿនសមារណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន” តាមប្រព័ន្ធវីដេអូ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះ DEAL Group ដែលបានរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះឡើង។ ជាមួយគ្នានេះ ឯកឧត្ដម បានគូសបញ្ជាក់អំពី ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាញកាឡានុវត្តភាព និងផលប្រយោជន៍នៃការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ដែលសកម្មភាពរបស់រាជរដ្ឋាភិបាល រួមមាន៖ ការបង្កើតគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, ការបង្កើតបញ្ជរតែមួយជាតិនិងចូលរួម ASEAN Single Windows, និង ការអនុវត្តក្របខណ្ឌគោលនយោបាយក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

ឯកឧត្ដមរដ្ឋមន្ដ្រី បន្ដថា ការធ្វើសមាហរណកម្មឌីជីថលក្នុងកម្រិតតំបន់អាស៊ាន បន្ថែមលើ AEC Blueprint ២០២៥ ដែលមានដូចជា ផែនការមេ ICT អាស៊ាន ២០២០, ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ២០២៥, ក្របខណ្ឌអាស៊ានសម្រាប់ការការពារទិន្នន័យផ្ទាល់ខ្លួន, និងផែនការសកម្មភាពយុទ្ធសាស្ដ្រអាស៊ានសម្រាប់ការអភិវឌ្ឍ SME ២០២៥, កិច្ចព្រមព្រៀងអាស៊ានស្ដីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, និង Bandar Seri Begawan Roadmap។

ឯកឧត្ដមរដ្ឋមន្ដ្រី បន្ថែមថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានបង្កើតនូវគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន ដូចជា ការសិក្សាលទ្ធភាពម៉ូដែលបញ្ជូនបច្ចេកវិទ្យាសម្រាប់គម្រោងពាក់ព័ន្ធនឹង SDGs ក្នុងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងនិរន្តរភាព និងក្របខណ្ឌសម្រាប់ជំរុញកំណើននៃ Ecosystems សម្រាប់អាជីវកម្មឌីជីថលថ្មីក្នុងតំបន់អាស៊ាន។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី បានបង្ហាញនូវសេចក្ដីជឿជាក់ថា សិក្ខាសាលានេះនឹងផ្តល់នូវឱកាសដ៏ល្អមួយដល់វាគ្មិន និងអ្នកចូលរួមមកពីស្ថាប័នរដ្ឋាភិបាល និងឯកជន ពិភាក្សា-ផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ដើម្បីចូលរួមចំណែកធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន កាន់តែទូលំទូលាយ និងប្រកបដោយបរិយាបន្ន៕

https://s2.moc.gov.kh/mocspace/news/images/mocspace_1658907148809.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658907148431.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658907149270.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658907149128.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658907148960.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658907148822.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658907148816.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658907148776.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658907148929.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658907149251.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658907148872.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658907149018.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658907149168.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658907149108.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658907148954.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658907148404.jpg