លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅសម្រាប់ឆមាសទី២ ឆ្នាំ២០២២ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពងខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅសម្រាប់ឆមាសទី២ ឆ្នាំ២០២២ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ា រុតសាន ប្រធានទីប្រឹក្សា នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានទីប្រឹក្សាគម្រោង AIMS ឯកឧត្តម សំរិទ្ធ សាកុរា នាយកគម្រោង AIMS លោក លោកស្រី នាយករងគម្រោង ប្រធានគ្រប់គ្រងគម្រោងផ្នែកខ្សែច្រវាក់តម្លៃ ប្រធានគ្រប់គ្រងគម្រោងផ្នែកប្រតិបត្តិការ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម លោកប្រធានការិយា ល័យមណ្ឌលភូមិភាគ និងប្រធានមន្ទីរទាំង ១៨ខេត្ត ទីប្រឹក្សាគម្រោង AIMS ដៃគូអនុវត្តគម្រោង អ្នកផ្តល់សេវាបច្ចេកទេស លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយស សរុបប្រមាណ ៦០ នាក់។

ជាកិច្ចចាប់ផ្តើមឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងអេមស៍ បានបញ្ជាក់ថាក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រុមការងាររបស់គម្រោងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូបច្ចេកទេស ជាពិសេសមន្ទីរពាណិជ្ជកម្មទាំង១៨ខេត្ត បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងចិត្តគួរជាទីមោទនភាពសម្រាប់គម្រោង ទោះបីត្រូវប្រឈមមុខជាច្រើនក្នុងបរិការណ៍នៃវិបត្តិជំងឺឆ្លងកូវិដ-១៩ក្តី។ ជាមួយគ្នានេះដែរ យើងបានសម្រេចលទ្ធផលមួយរបស់គម្រោងគឺការកៀរគរកសិករប្រមាណ៧៧.៥១០គ្រួសារ និងបានទទួលផ្លែផ្កាជាច្រើន ស្របតាមការកំណត់ក្នុង Agreed Actions បូកយោងពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ដែលនេះជាសក្ខីកម្មមួយឆ្លុះបញ្ចាំងពីស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារគម្រោង ដើម្បីជំរុញការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាពខ្ពស់ ខ្ញុំបាទសូមគូសរំលេចនូវទស្សនៈជាយុទ្ធសាស្រ្តមួយចំនួនលើកិច្ចការអាទិភាព និងទិសដៅកិច្ចសហប្រតិបត្តិការនានា ដែលយើងទាំងអស់គ្នាត្រូវចាំបាច់អនុវត្ត ក្នុងគោលដៅសម្រេចនូវផែនការ ពិសេសស្របតាម Agreed Actions និង Log Frame ទៅតាមមណ្ឌលភូមិភាគនីមួយៗជាអាទិ៍ ១)សមត្ថភាពផលិតនិងលទ្ធភាពផ្គត់ផ្គង់របស់ក្រុមផលិត ២)ហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់ដោយគម្រោង ៣)ការកំណត់ផែនទីរបស់វិស័យឯកជន ៤)ការកំណត់ផែនទីហេដ្ឋារចនាសម្ព័ន្ធ សុទ្ធសឹងតែជាព័ត៌មានចម្បងៗសម្រាប់ការកសាងឯកសារមគ្គុទេសក៍សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅក្នុងតំបន់។

លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ដើម្បីអាចសម្រេចបាននូវលទ្ធផលជាអតិបរមា គម្រោងបានផ្តល់ កិច្ចសម្របសម្រួលខ្ពស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងជំរុញការតភ្ជាប់គ្នារវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃ រួមមាន អ្នកប្រមូលទិញ ផលិតករ និងអ្នកកែច្នៃ ឱ្យធ្វើការងាររួមគ្នាដើម្បីកំណត់ឱកាសនៃការធ្វើកសិ-ពាណិជ្ជកម្ម ការបង្កើតឱកាសទីផ្សារ និងបញ្ហាប្រឈមធំៗក្នុងខ្សែច្រវាក់ផលិតកម្ម។ ក្រៅពីនេះ គម្រោងក៏បានផ្តល់ហិរញ្ញប្បទានខ្សែច្រវាក់តម្លៃ (VCIF) ដើម្បីជំរុញ និងពង្រីកការវិនិយោគរបស់ក្រុមកសិករផលិត ក្នុងសកម្មភាពជានវានុវត្តន៍អាទិភាពនៃខ្សែច្រវាក់តម្លៃ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានរំលឹកពីការវាយតម្លៃពាក់កណ្តាលគម្រោង (MTR) របស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (IFAD) ដែលបានបញ្ចប់បេសកកម្មកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមការងារបេសកកម្មបានផ្តល់ពិន្ទុ ៥/៦ (ល្អបង្គួរ) ដែលបង្ហាញឱ្យឃើញថា គម្រោងបានអនុវត្តតាមផែនការសកម្មភាព និងមានទិសដៅច្បាស់លាស់ស្របតាមផែនការសកម្មភាពកំណត់។ នេះជាការឆ្លុះបញ្ចាំងឱ្យឃើញថា គម្រោងអេមស៍ បានអនុវត្តផែនការសកម្មភាព ប្រកបដោយការទទួលខុសត្រូវ ដែលអាចសម្រេចបានសមិទ្ធផលជាផ្លែផ្កាជាច្រើន។ ជារួម គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ការអនុវត្តគម្រោង សម្រេចបាន ៧៦% ធៀបនឹងតារាង Log Frame របស់គម្រោងដោយប្រើប្រាស់ពេលវេលាចំនួន ៦៤ខែ ស្មើនឹង ៧០.៣៣% នៃពេលវេលាអនុវត្តគម្រោង និងបានប្រើប្រាស់ថវិកាប្រមាណ ៥៤,០៩ % ធៀបនឹងផែនការថវិកាសរុបរបស់គម្រោង។

ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យមន្ទីរពាណិជ្ជកម្មបន្តពង្រឹងសមត្ថភាពការងាររបស់ខ្លួន រៀនសូត្រ និងសហការជាមួយដៃគូ ដើម្បីធានាបាននូវលទ្ធផលល្អប្រសើរ ជាពិសេសក្នុងតំបន់ប៉ូលសេដ្ឋកិច្ចដែលជាសកម្មភាពអាទិភាពរបស់គម្រោង។ 

https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626044.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626688.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626742.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626670.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626679.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626551.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626354.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626624.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626483.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626530.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626418.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626613.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626464.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626166.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626851.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626236.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626427.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626872.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626915.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626521.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660029626840.jpg