ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមផ្តល់សន្ទរកថាបើកកិច្ចប្រជុំក្រុមសកម្មភាពថ្នាក់តំបន់សម្រាប់អាស៊ានរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum’s Regional Action Group for ASEAN)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន:

image

(សៀមរាប)៖ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារផាកហៃយ៉ាត ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងសន្ទរកថាបើក ក្នុងកិច្ចប្រជុំក្រុមសកម្មភាពថ្នាក់តំបន់សម្រាប់អាស៊ានរបស់វេទិកាសេដ្ឋកិច្ចពិភព លោក (World Economic Forum’s Regional Action Group for ASEAN) ក្រោមប្រធានបទ "ផ្លូវរបស់អាស៊ានឆ្ពោះទៅសេដ្ឋកិច្ចឌីជីថលប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្តរភាព" ដែលរៀបចំឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។

គោលបំណងនៃកិច្ចប្រជុំនេះ គឺនាំយកអ្នកវិនិយោគ និងប្រធានក្រុមហ៊ុនមួយចំនួនមកប្រទេសកម្ពុជា ដើម្បីពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជន ក្នុងការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្ដរភាព ក្នុងតំបន់អាស៊ាន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះ WEF ដែលបានអញ្ជើញឯកឧត្ដមថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ។ ឯកឧត្ដម បាន គូសបញ្ជាក់អំពី ការខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាញយកកាឡានុវត្តភាព និងផលប្រយោជន៍នៃការរីកចម្រើននៃប្រព័ន្ធបច្ចេក វិទ្យា និងសេដ្ឋកិច្ចឌីជីថល ដែលសកម្មភាពរបស់រាជរដ្ឋាភិបាល រួមមានដូចជា ការបង្កើតគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ច ឌីជីថល, ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, ការបង្កើតបញ្ជរតែមួយជាតិនិងចូលរួម ASEAN Single Windows, និង ការអនុវត្តក្របខណ្ឌគោលនយោបាយក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

ឯកឧត្ដមរដ្ឋមន្ដ្រីបានបន្ដថ្លែងអំពី ការធ្វើសមាហរណកម្មឌីជីថលក្នុងកម្រិតតំបន់អាស៊ាន បន្ថែមលើ AEC Blueprint 2025 ដែលមានដូចជា ផែនការមេ ICT អាស៊ាន ២០២០, ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ២០២៥, ក្របខណ្ឌអាស៊ានសម្រាប់ការការពារទិន្នន័យផ្ទាល់ខ្លួន, និងផែនការសកម្មភាពយុទ្ធសាស្ដ្រអាស៊ានសម្រាប់ការអភិវឌ្ឍ SME ២០២៥, កិច្ចព្រមព្រៀងអាស៊ានស្ដីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, និង Bandar Seri Begawan Roadmap។

ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានលើកឡើងដែរថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានបង្កើតនូវគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្ម ឌីជីថលអាស៊ាន ដូចជា ការសិក្សាលទ្ធភាពម៉ូដែលបញ្ជូនបច្ចេកវិទ្យាសម្រាប់គម្រោងពាក់ព័ន្ធនឹង SDGs ក្នុងការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងនិរន្តរភាព និងក្របខណ្ឌសម្រាប់ជំរុញកំណើននៃ Ecosystems សម្រាប់អាជីវកម្មឌីជីថលថ្មីក្នុងតំបន់អាស៊ាន។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំពីសារសំខាន់កិច្ចសហការរវាងវិស័យរដ្ឋនិងភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ក្នុងការលើកស្ទួយបរិវត្តកម្ម ឌីជីថល ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចអាស៊ាន ប្រកបដោយបរិយាបន្ន និងនិរន្ដរភាព។

ជាកិច្ចបញ្ចប់ ឯកឧត្តមបានថ្លែងថា កិច្ចប្រជុំថ្ងៃនេះ ដែលផ្តោតលើផ្លូវរបស់អាស៊ានឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថលប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្ដរភាព គឺជាវេទិកាយ៉ាងសំខាន់ក្នុងការចូលរួមចំណែកផ្ដល់នូវទស្សនទានល្អៗពាក់ព័ន្ធនឹងកិច្ច សហប្រតិបត្តិការវិស័យរដ្ឋ-ឯកជន ក្នុងតំបន់អាស៊ាន៕

https://s2.moc.gov.kh/mocspace/news/images/mocspace_1663126538500.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126539228.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126538469.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126539278.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126539376.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126539038.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126539097.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126539164.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126538993.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126539133.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126539104.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126539368.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126538792.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126538999.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126538954.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126539113.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126539271.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126539523.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126538866.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126538852.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126539061.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126539409.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126538981.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663126539357.jpg