ឯកឧត្តម ប៉ាវ ហេងតារា ដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធសព ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ត្រូវជាម្តាយក្មេក ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២២ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិ ជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធសព ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ត្រូវជាម្តាយក្មេក ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលបានទទួលមរណភាពនៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០០:១៨នាទី យប់រំលងអាធ្រាត្រ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវសមានទុក្ខប្រកប ដោយអនិច្ចលក្ខណធម៌ ដ៏ជ្រាលជ្រៅ ប្រកបដោយក្តីសង្វេគ និងក្តីសោកស្តាយស្រណោះអាឡោះអាល័យជាអនេកប្បការ ចំពោះការបាត់បង់ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ដែលគឺជាការបាត់បង់មាតាបង្កើត មាតាក្មេក និងជីដូន ជាទីគោរពស្រឡាញ់បំផុតប្រកបដោយព្រហ្មវិហារធម៌យ៉ាងជ្រាលជ្រៅ ចំពោះកូនៗ និងចៅប្រុស ចៅស្រី។

ស្ថិតក្នុងបរិយាកាសដ៏សោកសង្រេង ប្រកបដោយសេចក្តីក្រៀមក្រំបំផុតនេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ និងសូមលំឱនកាយឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ 

https://s2.moc.gov.kh/mocspace/news/images/mocspace_1664763489869.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1664763490147.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1664763490159.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1664763489980.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1664763490098.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1664763489994.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1664763490284.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1664763490225.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1664763490327.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1664763490451.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1664763490169.jpg