ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ជាមួយ នឹងឯកឧត្តម អានថូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រី អូស្ត្រាលី និងជាសហប្រធាននៃកិច្ចប្រជុំ។

កិច្ចប្រជុំកំពូលនេះ មានការយាង និងអញ្ជើញចូលរួមពីមេដឹកនាំកំពូលៗរបស់បណ្ដាប្រទេសដែលជាសមាជិកអាស៊ាន និង អគ្គលេខាធិការអាស៊ាន ផងដែរ។ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ដែលប្រទេសអូស្ត្រាលីតែងតែបង្ហាញការគាំទ្រឥតងាករេ មកលើមជ្ឈភាពអាស៊ាន តាមរយៈការចូលរួមយ៉ាងសកម្ម និងយន្តការនានាដែលដឹកនាំដោយអាស៊ាន និងបានបង្ហាញនូវសុទិដ្ឋិនិយមថា ភាព ជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងអាស៊ាន-អូស្ត្រាលី នឹងបន្តផ្តល់ផលប្រយោជន៍ជាច្រើនទៀត ជូនដល់ប្រជាជនទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បន្ត ថា នៅក្រោមក្របខណ្ឌ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី សម្តេចបានកោតសរសើរនូវល្បឿន និងសមិទ្ធផលដែលភាគីទាំងពីរសម្រេចបានរួមគ្នាក្នុងរយៈពេលដ៏ខ្លី តាមរយៈគំនិតផ្តួចផ្តើមយ៉ាងច្រើន ជាពិសេសគំនិតផ្តួចផ្តើមអូស្ត្រាលី ដើម្បីអនាគតអាស៊ាន ដែលនឹងផ្តល់ការគាំទ្រអន្តរវិស័យ ដល់ការអនុវត្តទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៉ីហ្វិក ដែលតម្រូវការជាក់ស្តែងរបស់ប្រទេសអាស៊ាន។

បន្ថែមពីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អូស្តា្រលី ក្នុងការគាំទ្រដល់ការធ្វើសមាហរណកម្មតំបន់ ការជំរុញអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ និងកាត់បន្ថយគម្លាតអភិវឌ្ឍ តាមរយៈការដាក់ចេញនូវកម្មវិធី អូស្ត្រាលីសម្រាប់អាស៊ាន ស្តីពីសេដ្ឋកិច្ច និងការតភ្ជាប់ និងកម្មវិធី គាំទ្រការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ជាដើម។ សមិទ្ធផលដ៏ត្រចេះត្រចង់នេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសន្ទនា ឱ្យកាន់តែស៉ីជម្រៅ៕  

https://s2.moc.gov.kh/mocspace/news/images/mocspace_1668571939276.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668571939388.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668571939324.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668571939294.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668571939355.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668571939525.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668571939403.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668571939393.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668571939310.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668571939430.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668571939427.jpg