ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំទ្វេភាគី រវាងគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងអង្គភាពប្រកាសនីយបត្រតកក្កម្មកូរ៉េ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន:

image

(សេអ៊ូល,កូរ៉េខាងត្បូង)៖ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំទ្វេភាគី រវាងគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងអង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពី ការផ្លាស់ប្តូរព័ត៌មាន នៃវឌ្ឍនៈភាពកម្មសិទ្ធិបញ្ញា ដូចជា៖ ការធ្វើនិយ័តកម្មលិខិតបទដ្ឋានគតិយុត្តកម្មសិទ្ធិបញ្ញា ការបង្កើតវិទ្យាស្ដានបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញាជាតិ និងគម្រោងបង្កើតមជ្ឈបណ្ឌលគាំទ្រព័ត៌មានបច្ចេកវិទ្យា (TISC) និងបន្តគំាទ្រការអនុវត្តគោលនយោបាយជាតិកម្មសិទ្ធិបញ្ញាដែលនឹងអនុម័តដោយរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗខាងមុខ។

បន្ថែមពីនេះភាគីកម្ពុជាបានស្នើសុំការគាំទ្រទាក់ទងនឹង Research Development (SME), IP academy, និងពិនិត្យកិច្ចព្រមព្រៀងមួយចំនួនឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ។

ជាការឆ្លើយតប អគ្គនាយិកា ប្រធានអង្គភាពប្រកាសនីយបត្រតកក្កម្មកូរ៉េ សន្យានឹងបន្តជួយគាំទ្រគម្រោងនានារបស់កម្ពុជាបន្ថែមទៀត ដើម្បីជួយលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា៕

https://s2.moc.gov.kh/mocspace/news/images/mocspace_1668674865522.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668674865603.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668674865703.jpg