ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងសភាពាណិជ្ជកម្មកម្ពុជាអាណត្តិទី៥

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងសភាពាណិជ្ជកម្មកម្ពុជាអាណត្តិទី៥ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យជន និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីដែលសមាជិកជ្រើសតាំងក្នុងអាណត្តិក្នុងអាណត្តិ និងអាណត្តិថ្មី ជាច្រើនរូប។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងថាកិច្ចដំណើរការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងសភាពាណិជ្ជកម្មកម្ពុជាអាណត្តិទី៥ ដែលមានក្រសួងពាណិជ្ជកម្មជាគណៈកម្មការរៀបចំការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយរលូន តម្លាភាព សុក្រឹត្យភាព គណនេយ្យភាព និងទទួលបានជោគជ័យប្រកបដោយផ្លែផ្កា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមអបអរសាទរដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ចំនួន ២៦រូប ដែលបានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ ដែលមានអ្នកចូលរួមបោះឆ្នោតទាំង៤ប្រភេទអាជីវកម្មសរុបចំនួន ៦៩៨នាក់ ស្មើនឹង ៧៦,៤៥% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ៩០៩នាក់។

ជាពិសេសអបអរសាទរដល់អ្នកឧកញ៉ា គិត ម៉េង ដែលទទួលបានសេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ ក្នុងសម្លេង៣៩ លើ ៤០សម្លេង និងទទួលបានសេចក្តីទុកចិត្តបោះឆ្នោតពីប្រធានសភាពាណិជ្ជកម្មរាធានី-ខេត្ត ជ្រើសរើសជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ក្នុងសម្លេង ១៥សម្លេង លើ ១៨សម្លេង។

ឆ្លៀតក្នុងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មកម្ពុជាដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកំពស់សេដ្ឋកិច្ចជាតិតាមរយៈការធ្វើធុរកិច្ចក្នុងប្រទេស និងការទាក់ទាញវិនិយោគគិនពីក្រៅប្រទេស។ដើម្បីចូលរួមក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់សភាពាណិជ្ជកម្មកម្ពុជា និងសភាពពាណិជ្ជកម្មរាជធានី-ខេត្ត ឱ្យកាន់តែល្អប្រសើឡើងបន្ថែមទៀត ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន រួមមាន៖-ត្រូវខិតខំស្វែងរក និងទាក់ទាញអ្នកវិនិយោគឲ្យចូលមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត-សហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យលទ្ធភាពបង្កើតការិយាល័យតំណាងសភាពាណិជ្ជ-កម្មកម្ពុជា នៅតាមតំបន់ ឬប្រទេសណាមួយ ដែលមានប្រជាជនកម្ពុជារស់នៅទីនោះច្រើន ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ក៏ដូចជាសម្រួលដល់ការនាំចេញផលិតផលពីកម្ពុជា-បន្តការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី -ពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពដល់សភាពាណិជ្ជកម្មនៅតាមបណ្តារាជធានី ខេត្តទាំង ១៨ ជាពិសេសទាក់ទងទៅនឹងចំណេះដឹងផ្នែកច្បាប់ និងបទប្បញ្ញត្តិថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការវិនិយោគ និងស្របទៅតាមបរិបទបច្ចេកវិទ្យា ៤.0 នាពេលបច្ចុប្បន្ន-បន្តចូលរួម សហការ រៀបចំសិក្ខាសាលាតាមបណ្ដាខេត្តស្ដីពីការលើកកម្ពស់ផលិតកម្មទំនិញ ផលិតកម្មកសិផល សម្រាប់ការនាំចេញតាមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាមាន-បន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពិនិត្យលទ្ធភាពបង្កើតសភាពាណិជ្ជកម្មដល់ខេត្ត ដែលស្ថិតនៅក្រោមចំណុះមណ្ឌលសភាពាណិជ្ជកម្មខេត្តដទៃ ដើម្បីជួយជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅក្នុងខេត្តគោលដៅទាំងនោះ ក៏ដូចជាលើកស្ទួយការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការឈានទៅរកចំណាត់ថ្នាក់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណាត់ថ្នាក់ប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕ 

https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085134.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085871.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085236.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085435.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493086020.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493086402.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493086102.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493086011.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085959.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085764.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085863.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493086046.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085840.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085562.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085465.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085974.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493086076.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085944.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085591.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085952.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085849.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493086250.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085642.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085927.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085878.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085671.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085525.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085758.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085884.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085968.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493085809.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493086153.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493086145.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493086214.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493086029.jpg